ព្រៃផ្សៃម៉្លេះ! សម្លាប់កាត់មួយកំណាត់ច្រកបាវបោះចោលក្នុងដីឡូតិ៍ (មានវីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រោងឆ្អឹងសាកសពមនុស្សម្នាក់ត្រូវបានឃាតករដៃឆៅកាត់ជាពីរកំណាត់ រួចយកមួយកំណាត់ច្រកបាវទៅបោះនៅក្នុងដីឡូត៍មួយកន្លែង រហូតដល់ស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ដែលបង្ក
ឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍មួយកន្លែង ចម្ងាយប្រមាណជិត២០០ម៉ែត្រពីផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

តាមនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសជាកម្មករសំណង់ម្នាក់បានទៅបត់ជើងក្នុងដីឡូត៍នោះ ស្រាប់តែប្រទះឃើញសពស្អុយរលួចសល់តែគ្រោងឆ្អឹងច្រកក្នុងថង់ក៏រាយការណ៍ប្រាប់នគរបាល ដើម្បីចុះត្រួតពិនិត្យ ហើយបង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។





ចែករំលែកព័តមាននេះ