រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោក បានជិះម៉ូតូស្មាស់វី ១គ្រឿង ពណ៌ខ្មៅ អត់ចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់មុខមន្ទីរពេទ្យកាល់ម៉ែត ក៏បានជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូលក់ភេសជ្ជ កាហ្វេ និងទឹកក្រូច ដែលចតក្បែរចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ចំណែករ៉ឺម៉កម៉ូតូលក់ភេសជ្ជ ខូចខាតសម្ភារមួយចំនួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃទី១៩ មិថុនា ២០១៣ នៅចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះក្នុងមន្ទីរទេព្យកាល់ម៉ែតដែលនៅជិតនោះ និងចេញថ្លៃសំណងឱ្យម្ចាស់រ៉ឺម៉កម៉ូតូលក់ភេសជ្ជ៕


ចែករំលែកព័តមាននេះ