រាជធានីភ្នំពេញ ៖ យុវជន ៤នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេជិះម៉ូតូស្កុបពី ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AS-3684 ធ្វើដំណើរតាមផ្លូវ១១៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកែងផ្លូវលេខ១៩ ក៏ត្រូវរថយន្តមិនស្គាលម៉ាក ១គ្រឿង បើកបុកពេញទំហឹងតែម្តង បណ្តាលឱ្យម៉ូតូខ្ទេចទាំងស្រុង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០នាទី យប់ថ្ងៃទី១៩ មិថុនា ២០១៣ នៅខាងក្រោយសាលាព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ៕


ចែករំលែកព័តមាននេះ