រាជធានីភ្នំពេញ ៖ យុវជនម្នាក់វ័យជាង ២០ឆ្នាំ បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួនសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈដែលរូបគេជិះម៉ូតូC125 ស៊េរី២០១០ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AN-8442 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ លុះមកដល់ជិតភោជនីយដ្ឋានទន្លេសាប ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក ១គ្រឿង បើកបុកពេញទំហឹងតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០នាទី យប់ថ្ងៃទី១៩ មិថុនា ២០១៣ នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្នាក់ការនគរបាលប៉ុស្តិ៍វត្តភ្នំ ៕


ចែករំលែកព័តមាននេះ