ខេត្តកំពត ៖ បុរសម្នាក់ត្រឡប់មកពីចម្ការវិញ ខណៈដែលឃើញប្រពន្ធស្លសម្លដើមចេកមិនត្រូវចិត្ត ខឹងប្រពន្ធដើរទៅទិញស្រាសលាយជាមួយថ្នាំសម្លាប់សត្វល្អិតលេបប៉ងសម្លាប់ខ្លួន ត្រូវបានក្រុមគ្រួសារសាច់ញាតិឃើញបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ មិថុនា ២០១៣ នៅផ្ទះជនរងគ្រោះក្នុងភូមិត្រពាំងច្រាប ឃុំថ្ម ស្រុកទឹកឈូ ។
ជនរងគ្រោះឈ្មោះ សឹន លន អាយុ ៣៩ឆ្នាំ មានកូន ៨នាក់ ក្នុងបន្ទុក ចំណែកប្រពន្ធទើបតែកូនខ្ចីបានជាង ១ខែ ប៉ុណ្ណោះ ។ តាមសម្តីគ្រូពេទ្យ បានឱ្យដឹងថា បុរសខាងលើកំពុងតែជួយសង្រ្គោះ ខណៈដែលស្ថានភាពនៅធ្ងន់ធ្ងរនៅឡើយ ៕
ចែករំលែកព័តមាននេះ