រាជធានីភ្នំពេញ៖ គូសង្សារវ័យក្មេងមួយគូ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវទាស់សម្តីគ្នាបន្តិចបន្តួចបានឈប់ម៉ូតូឈ្លោះប្រកែកគ្នា ដោយខាងនារីជាគូស្នេហ៍ចាប់ក្របួច.កអាវបុរសជាសង្សារប្រវាយប្រតប់គ្នា ផ្អើលអ្នកដំណើរតាមផ្លូវចោមរោមមើលឈូឆរ កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៩ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា្ ខណ្ឌសែនសុខ ។
ការដែលគូស្នេហ៍ទាំងពីរប្រវាយប្រតប់គ្នាតាមដងផ្លូវនេះ បើតាមនារីជាសង្សារថា ដោយសារបុរសជាគូស្នេហ៍បានវាយនាង ។ យ៉ាងណាក៏ដោយគេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដនោះទេ ព្រោះក្រោយពីកើតហេតុបុរសជាសង្សារបានជិះម៉ូតូគេចខ្លួនបាត់ ដោយបន្សល់នារីសង្សារនៅកន្លែងកើតហេតុ ។





ចែករំលែកព័តមាននេះ