រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករចំនួន៥២០នាក់ ក្នុងនោះមានកម្មករក្រោមឱវាទមន្ទីរ, កម្មករសួនច្បាររនៃមន្ទីរសាធារណការ, ផ្នែកលូ , ផ្នែកសាធារណការ និងសន្តិសុខការពារសួន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ មិថុនា ២០១៣ នេះ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរ និងមន្ត្រីរាជការក្រោមឱវាទសាលារាជធានីភ្នំពេញ, មន្ត្រីក្រោមមន្ទីរសាធារណការជាច្រើននាក់ទៀត ។ បន្ទាប់ពីការសំណេះសំណាលនេះរួច ក៏មានការចែកអំណោយសម្រាប់លើកទឹកចិត្តសម្រាប់បងប្អូនកម្មករមានសារុង និងថវិកាមួយចំនួនទៀតផងដែរ ៕
ចែករំលែកព័តមាននេះ