រាជធានីភ្នំពេញ៖ យុវជនម្នាក់បានមកដាក់ពាក្សបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកចាប់ខ្លួន ជនសង្ស័យ២នាក់ដែលជិះម៉ូតូម៉ាក អេសអិល ពណ៌ខ្មៅ យកស្គុតខ្មៅបិទពីលើ បានមកភ្ជង់ប្លន់យកទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វ័រ ពីខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៩ មិថុនា ២០១៣ ។
ជនរងគ្រោះខាងលើឈ្មោះយ៉ុន វុធថៃ ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្សសាលាសាមគ្គី ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចំពោះករណីខាងលើនេះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យបាននិយាយថា មិនមែនជាករណីប្លន់នោះទេ តែជាករណីបន្លំយកទូរស័ព្ទពីជនរងគ្រោះ តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមរកចាប់ខ្លូនជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ