ខេត្តកំពង់ធំ ៖ រថយន្តបាឡែនដឹកឈើគ្រញូង១គ្រឿងសំណាងអាក្រក់បានបែកកង់ខាងឆ្វេងទាំង២ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១៨ មិថុនា ២០១៣ ស្ថិតនៅចំណុចភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ក៏ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបញ្ជាឱ្យលោកតុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកម្លាំងចម្រុះទៅដល់កន្លែងកើតហេតុ ដើម្បីរឹបអូស ។
ចំណែកកម្លាំងសមត្ថកិច្ចក៏បានដោះដូរកង់រថយន្ត រួចអូសយករថយន្តនោះមកកាន់ផ្នែករដ្ឋបាលព្រៃឈើស្ទោងនៅវេលាម៉ោង១ និង៣០នាទីយប់ឈានចូលថ្ងៃទី១៩ មិថុនា ហើយក៏បានធ្វើការត្រួតពិនិត្យវាស់វែង និងថ្លឹង គឺមានឈើគ្រញូងប្រភេទគ្រាក់ចំនួន៣៥ដុំ ទម្ងន់៥៨៨គីឡូក្រាម ស្មើនិង០,៤៩០ម៉ែត្រគូប និងឈើគ្រញូងសាច់ចំនួន៤០ដុំ ស្មើ០,៩៤៩ម៉ែត្រគូប សរុបទាំង២ប្រភេទស្មើនិង១,៤៣ម៉ែត្រគូប ។





ចែករំលែកព័តមាននេះ