រាជធានីភ្នំពេញ៖ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយនឹងអញ្ជើញចូលរួមសិក្ខាសាលាលើកទី៥ នៃសមាគមអន្តរជាតិអាជ្ញាធរប្រឆាំងអំពើពុករលួយ ( Fifth International of Anti-Corruption Authority Seminar 5th IAACA Seminar) ផ្តោតលើជំពូកVI ស្តីពីជំនួយបច្ចេកទេស និងការផ្លាស់ប្តូរព័ត៌មានដែលបានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ( United Nations Convention Against Corruption UNCAC)។
សិក្ខាសិលានេះក៏ជាឱកាសមួយដើម្បីចែករំលែកបទពិសោធន៏ថ្មីៗក្នុងការពង្រឹងសមត្ថភាពការងាររបស់ខ្លួនដើម្បីជួយពង្រឹងការងារស្ថាប័ន ប្រកបដោយប្រសិទ្ធភាព។
សិក្ខាសាលានឹងប្រព្រឹត្តទៅនៅទីក្រុងជីណាន(Jinan) ខេត្តសានឌុង (Shandong) ប្រទេសចិន នៅថ្ងៃទី២២-២៦ មិថុនា ខាងមុខនេះ។ គណៈប្រតិភូរួមមាន១៥រូប ដឹកនាំដោយលោកហេង វង្សប៊ុនឆាត សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។
ចែករំលែកព័តមាននេះ