រាជធានីភ្នំពេញ ៖ ក្នុងឋានៈជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌមានជ័យលោកគួច ចំរើន បានប្តេជ្ញាចិត្តការពារសម្តេច ដោយជំរាបជូនប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែថ្មីទៀតនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ នារសៀលថ្ងៃតី១៩ មិថុនា ២០១៣ ថា បើបងប្អូនពិតជាអាណិតស្រឡាញ់ជឿទុកចិត្តសម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ កក្កដា ២០១៣ ឱ្យបានគ្រប់ៗគ្នា ។
សូមបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែដែលបើកការដ្ឋានស្ថាបនាខាងលើនេះ មានប្រវែង៤៦៣ម៉ែត្រ និងទទឹង៤ម៉ែត្រ ចំណាយ១១៣.២០០.៨០០រៀល ជាថវិកាមូលនិធិសង្កាត់ឆ្នាំ២០១៣… ដោយឡែកព្រឹកមិញថ្ងៃដដែលនេះ លោកគួច ចំរើន ក៏បានបើកដ្ឋានស្ថាបនាផ្លូវមួយខ្សែផងដែរ នៅសង្កាត់ច្បារអំពៅ១ សរុបទាំងនៅរសៀលនេះ២ខ្សែហើយ ៕




ចែករំលែកព័តមាននេះ