រាជធានីភ្នំពេញ ៖ មានករណីមួយដែលគេសង្ស័យថា ដាក់សណ្តំយកម៉ូតូ បន្ទាប់ពីមានបុរស២នាក់ជិះម៉ូតូ C125 មកហាងកាហ្វេ «លីនលីន» ដើម្បីផឹកកាហ្វេ ស្រាប់តែ១០នាទីក្រោយមក បុរសម្នាក់ក៏បានសន្លប់នៅលើតុកាហ្វេ ហើយបុរសម្នាក់ទៀត ក៏យកម៉ូតូជិះចេញទៅបាត់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៩ មិថុនា ២០១៣ ស្ថិតនៅផ្លូវជាតិលេខ១ ក្នុងភូមិព្រែកជាងគ្រំ ។
ទោះជាយ៉ាងណា គេនៅពុំទាន់ស្គាល់អត្តសញ្ញាណបុរសរងគ្រោះនៅឡើយ ហើយសមត្ថកិច្ចមូលដ្ឋានកំពុងទាក់ទងហៅរថយន្តរបស់មន្ទីរពេទ្យ ដើម្បីដឹកទៅសង្គ្រោះ ៕
ចែករំលែកព័តមាននេះ