ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ៣.០០០នាក់ជាសមាជិក-សមាជិកាបក្សប្រជាជនខេត្តបន្ទាយមានជ័យមកពីសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែតចំនួន២៣ភូមិកំពុងស្ថិតក្នុងពិធីសំណេះសំណាលដែលអញ្ជើញចូលរួមដោយលោក កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យនាវេលាម៉ោង២ និង២៦នាទីរសៀល ថ្ងៃទី១៩ មិថុនា ២០១៣នេះ ។
ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីលោកទ្រី ណារិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យប្រធានក្រុមការងារចុះជួយក្រុងប៉ោយប៉ែត និងកំពុងប្រព្រឹត្តទៅនៅបរិវេណវត្តជិនវ័ន្តសីមារាម ហៅវត្តម៉ុងចិន ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ។
សូមបញ្ជាក់ថា លោកសមាជិកអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យ លោកកែ គឹមយ៉ាន នឹងអញ្ជើញទៅដល់រោងពិធីក្នុងពេលបន្តិចទៀតនេះ ហើយក៏មានអំណោយខ្លះចែកជូនសមាជិកសមាជិកាដែលបានចូលរួមទាំងអស់ផងដែរ ៕


ចែករំលែកព័តមាននេះ