ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូតែម្នាក់ឯង ត្រូវរថយន្តបុកចំពីមុខពេញទំហឹងដួលអូសជាង២០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី ១៨ មិថុនា ២០១៣ នៅលើផ្លូវជាតិលេខ២៣ ចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ស្ថិតក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ។
ប្រភពព័ត៌មានពីប៉ូលីសចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជើងកូដ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។ បុរសរងគ្រោះបើកបរម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយមិនដឹងជាហេតុអ្វី ស្រាប់តែរថយន្តរេចង្កូតទៅបុកម៉ូតូពេញទំហឹងចំពីមុខអូសចម្ងាយជាង២០ម៉ែត្រ បណ្ដាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រម៉ោល៕


ចែករំលែកព័តមាននេះ