រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លីអូបៀរ កាលពីថ្ងៃទី១៨ មិថុនា នៅទីលាន Beeline Arena មានចំនួន៣ប្រកួតគឺពូលA មាន២ប្រកួត និងពូលB មាន១ប្រកួត ។ សម្រាប់ពូលA ក្រុមសាកលវិទ្យាល័យជាតិគ្រប់គ្រង ឈ្នះក្រុមវិទ្យាល័យជា ស៊ីម សាមគ្គី ៣សិតទល់២សិត ។ ២ប្រកួតរបស់ក្រុមសាកលវិទ្យាល័យជាតិគ្រប់គ្រងឈ្នះ១ប្រកួត ចាញ់១ ប្រកួត ចំណែក២ប្រកួតរបស់ក្រុមវិទ្យាល័យជា ស៊ីម សាមគ្គី ចាញ់ទាំង២ប្រកួត ។ មួយប្រកួតទៀតរបស់ពូលA ក្រុមវិទ្យាល័យឫស្សីកែវ ឈ្នះក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ៣សិតទល់១សិត ។
២ប្រកួតដែលលេងរួចហើយរបស់ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ ឈ្នះមួយប្រកួត ចាញ់មួយប្រកួត ឯក្រុមវិទ្យាល័យឫស្សីកែវ ២ប្រកួតឈ្នះទាំង២ប្រកួត។
ដោយឡែកពូលB ក្រុមវិទ្យាល័យផ្សារដើមថ្កូវ ប្រកួតឈ្នះក្រុមក្លិបយុវជនវិទ្យាល័យអនុវត្តន៍ ៣សិតទល់០ ។ នេះជាការប្រកួតនៅថ្ងៃទី២ មិនដឹងថាតើក្រុមមួយណាដណ្តើមបានពានលីអូបៀរឆ្នាំ២០១៣នេះទេ ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នា ៕


ចែករំលែកព័តមាននេះ