ខេត្តកំពត៖ អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់មាន១០បន្ទប់ នៅវិទ្យាល័យហ៊ុន សែនបរិវាស ស្ថិតក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីវេលាព្រឹកថ្ងៃទី១៩ មិថុនា ២០១៣ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រីបណ្ឌិតប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ។
លោកចាន់ ជាលី អភិបាលស្រុកបន្ទាយមាស បានគូសបញ្ជាក់ថា អគារដែលសម្ពោធឱ្យប្រើប្រាសនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈលោកទេសរដ្ឋមន្ត្រីបណ្ឌិតប៉ែន ស៊ីម៉ន និងលោកជំទាវ ដោយមានការជួយឧបត្ថម្ភសាងសង់ពីសំណាក់ក្រុមហ៊ុនN C X HONDA ។


ចែករំលែកព័តមាននេះ