កីឡាការិនីចិន លីណា បានឈានចូលដល់ជុំទី២ នៃព្រឹត្តិការណ៍AEGON International ហើយ ខណៈកាលពីថ្ងៃអង្គារទី១៨ មិថុនា នាងបានយកឈ្នះកីឡាការិនីបារាំង Alize Cornet ក្នុងលទ្ធផល ៦-២ និង៦-៤ ។ ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់ជាលក្ខណៈកម្តៅសាច់ដុំនេះត្រូវបានរៀបចំធ្វើនៅទីក្រុង Eastbourne ប្រទេសអង់គ្លេស ។
នៅជុំបន្ទាប់លីណា នឹងជួបប្រកួតជាមួយកីឡាការិនីបារាំងម្នាក់ទៀតគឺម៉ារីយ៉ុង បាតូលី ។ បាតូលីដែលជាម្ចាស់ជើងឯកកម្មវិធីនេះកាលពីឆ្នាំ២០១១ ទទួលបានសិទ្ធិពិសេសឈ្នះជុំទី១ដោយមិនឆ្លងកាត់ការប្រកួត ។ គួរកត់សម្គាល់ថា ការប្រកួតលើកនេះត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងសិតទី២ ខណៈអ្នកទស្សនាម្នាក់បានធ្លាក់ពីលើស្តង់អង្គុយ ៕
ចែករំលែកព័តមាននេះ