យោងតាមលោក Toni Minichiello ដែលជាគ្រូបង្វឹកបានឱ្យដឹងថា នាង Jessica Ennis ដែលជាម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ២០១២ វិញ្ញាសា Heptathlon នឹងវិលចូលទីលានប្រកួតវិញនៅដំណាច់ខែនេះ ។ អត្តពលិកអង់គ្លេសរូបនេះពុំធ្លាប់បានចេញប្រកួតក្នុងកម្មវិធីណាមួយទេ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ មកពោលគឺក្រោយពីនាងមានរបួសកជើង ។
Ennis វ័យ២៧ឆ្នាំ គ្រោងទៅចូលរួមព្រឹត្តិការណ៍ប្រកួត Combined Events Challenge ដែលរៀបចំធ្វើនៅក្រុង Tallin ប្រទេសអេស្តូនីថ្ងៃទី២៩-៣០ មិថុនា នេះ ។ តាមរយៈBBC លោក Minichiello បានបញ្ជាក់ថា ៖ «នោះគឺជាគម្រោងរបស់យើង ។ ពួកយើងនឹងធ្វើដំណើរទៅកាន់ទីក្រុង Tallin ហើយចូលរួមប្រកួតនៅទីនោះ » ។ លោកMinichiello ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលរបួសកជើងរបស់នាង Ennis បានជាសះស្បើយ១០០% ៕
ចែករំលែកព័តមាននេះ