បន្ទាប់ពីអវត្តមានអស់រយៈពេល៣ឆ្នាំ ដោយមូលហេតុហិរញ្ញវត្ថុ Suzuki នឹងវិលចូលទីលានប្រណាំងម៉ូតូ MotoGP ជាថ្មីម្តងទៀតនាឆ្នាំ២០១៥ខាងមុខ ។ ក្រុមជប៉ុនមួយនេះធ្លាប់មានប្រវត្តិក្នុង MotoGP អស់៣៧ឆ្នាំមកហើយ ប៉ុន្តែកាលពីចុងឆ្នាំ២០១១ ដោយសារជួបនឹងបញ្ហាខ្វះខាតហិរញ្ញវត្ថុ Suzuki ក៏បានសម្រេចចិត្តដកខ្លួន ។ នៅសប្តាហ៍នេះ គេនឹងធ្វើការសាកល្បងម៉ូតូថ្មីរបស់ខ្លួននៅប្រទេសអេស្ប៉ាញ ។
រយៈពេល៣៧ឆ្នាំក្នុងព្រឹត្តិការណ៍ប្រណាំង MotoGP Suzuki បានយកឈ្នះជើងឯកពិភពលោកចំនួន៦លើក ក្នុងនោះឆ្នាំ១៩៧៦-១៩៧៧ ដោយកីឡាករ Barry Sheene, ឆ្នាំ១៩៨១ ដោយកីឡាករ Marco Lucchinelli, ឆ្នាំ១៩៨២ ដោយកីឡាករ Franco Uncini, ឆ្នាំ១៩៩៣ ដោយកីឡាករ Kevin Schwantz, និងឆ្នាំ២០០០ ដោយកីឡាករ Kenny Roberts Jr. ៕
ចែករំលែកព័តមាននេះ