រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជាថ្ងៃទី១៧ មិថុនា បានឲ្យដឹងថា ដោយកំណើនសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាមានកម្រិតខ្ពស់ស្របពេលដែលគម្រោងរោងចក្រផលិតអគ្គិសនីមួយចំនួនកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅឡើយ ការផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់រាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ជួបប្រទះការខ្វះខាតចរន្តអគ្គិសនី រហូតដល់ប៉ុន្មានខែមុននេះ ការកាត់ចរន្តអគ្គិសនីមានដល់ជិត ៨០មេហ្គាវ៉ាត់ ក្នុងម៉ោងបន្ទុកប្រើប្រាស់អតិបរិមា ។ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា ចាប់ពីពេលនេះតទៅ រាជធានីភ្នំពេញមានភ្លើងប្រើប្រាស់គ្រប់គ្រាន់វិញហើយ ។
អគ្គិសនីកម្ពុជានឹងបន្តការខិតខំប្រឹងប្រែងរបស់ខ្លួនទៀតដើម្បីរក្សាស្ថិរភាព និងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់ ។
ចែករំលែកព័តមាននេះ