រាជធានីភ្នំពេញ៖ នៅសណ្ឋាគារភ្នំពេញ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ មិថុនា ២០១៣ មានបើកសិក្ខាសាលាស្ដីអំពី«ការផ្សព្វផ្សាយគម្រោងចំណុចបំពុលខ្លាំង និងការផ្ទេរបច្ចេកវិជ្ជាអំណោយផលដល់បរិស្ថាន» ក្នុងគោលបំណង ជួយកាត់បន្ថយការបំពុលបរិស្ថានពីសហគ្រាសផ្សេងៗ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកអ៊ិត ប្រាំង រដ្ឋកលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមានការចូលរួមពីប្រធានអង្គការ ប្រធានសហគ្រាសផ្សេងៗ ដែលរៀបចំឡើងដោយក្រសួងស្សាហកម្មរ៉ែ និងថាមពល សហការជាមួយអង្គការ UNIDO ក្រោមជំនួយឧបត្ថម្ភពីអង្គការ កូយកា ប្រទេសកូរ៉េ៕



ចែករំលែកព័តមាននេះ