សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈនៅព្រឹកថ្ងៃទី១៩ មិថុនា២០១៣នេះថា សម្តេចគ្មានFacebook ដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ ។
ការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ១៦ មិថុនា កន្លងមកនេះ បានធ្វើពិធីសំណេះសំណាលជាមួយក្រុមយុវជនតាមរយៈវីដេអូខនហ្វ័ររិនពីក្រៅប្រទេស ដែលពិធីនេះត្រូវបានលោក សមរង្ស៊ី អះអាងពីការទទួលជោគជ័យលើសម្តេចតេជោ ហ៊ុន សែន តាមរយៈការគំាទ្រ (Like) របស់ក្រុមយុវជនតាមបណ្តាញសង្គម Facebook ។
ដោយឡែកក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវវិទ្យាល័យ២កន្លែងក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីព្រឹកថ្ងៃពុធនេះដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសទៀតថា ឯកសារនិងខ្សែអាត់សំឡេងមេបក្សប្រឆាំងដែលធ្វើការជេរប្រមាថ និងរិះគន់មកលើគណបក្សប្រជាជនកម្ពុជា បានរៀបចំរួចរាល់ហើយ នឹងត្រៀមបញ្ជូនទៅកាន់ស្ថានទូតនានាប្រចំាកម្ពុជាក្នុងពេលឆាប់ៗនេះ ៕
ចែករំលែកព័តមាននេះ