រាជធានីភ្នំពេញ ៖ កោះសន្តិភាពក្នុងលេខចេញផ្សាយម្សិលមិញនេះ ក្រោមចំណងជើងថា «លោកឧកញ៉ាឆេះដុំ បើករថយន្តបំបុករបួសប្តីប្រពន្ធ និងកូន» ដែលនៅចុងបំផុតនៃព័ត៌មានបានផ្សាយថា «សម្រាប់លោកឧកញ៉ា យ៉ែម កុសល កោះសន្តិភាពមិនអាចសុំការបំភ្លឺបានទេ ក្រោយពេលកើតហេតុ» ។
បន្ទាប់ពីបានចេញផ្សាយដោយយកតាមប្រភពព័ត៌មានពីសមត្ថកិច្ចផង និងពីភាគីជនរងគ្រោះផង រួចមកត្រូវបានលោក នី គឹមហោ មេធាវីរបស់លោកឧកញ៉ា យ៉ែម កុសល បានធ្វើសេចក្តីបំភ្លឺមួយច្បាប់មកចុះផ្សាយស្តីពី កូនក្តីរបស់លោកដែលមានទំនាស់ជាមួយភាគីម្ខាងទៀត ។
ដោយមិនធ្វើអត្ថាធិប្បាយបន្ថែមណាមួយនោះ កោះសន្តិភាពបានសម្រេចថតចម្លងលិខិតបំភ្លឺទាំងស្រុងដូចខាងក្រោមនេះ
ចែករំលែកព័តមាននេះ