រាជធានីភ្នំពេញ ៖ នៅសាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំធ្វើពិធីបទបង្ហាញផ្សព្វផ្សាយស្តីពីកម្មវិធីសិក្សាច្បាប់ធុរកិច្ចនៅកម្ពុជា កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៩ មិថុនា ២០១៣ នេះ ស្ថិតនៅផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីស្ថាប័ន ACCA នៅកម្ពុជា, ស្ថាប័នក្រុមហ៊ុនសវនកម្មធំៗនៅកម្ពុជា ព្រមទាំងនិស្សិតប្រមាណ២០០នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ