យោងតាមរបាយការណ៏របស់អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញថា ក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៣ បទល្មើសព្រហ្មទណ្ឌបានធ្លាក់ចុះជាបន្តបន្ទាប់ បើប្រៀបធៀបទៅនឹងរយៈពេល៦ខែដើមឆ្នាំ២០១២ ក្នុងនោះបទល្មើសឧក្រិដ្ឋថយចុះ៣ភាគរយ បទល្មើសមជ្ឈឹមធ្លាក់ចុះ ២ភាគរយ ។
យ៉ាងណាក៏ដោយរបាយការណ៏ដដែលក៏បានបង្ហាញទៀតថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលរងគ្រោះដោយសារអំពើលួច ឆក់ ប្លន់ បង្កទំនាស់ ឆបោក និង គ្រោះថ្នាក់ចរាចរណ៏នោះវិញសរុប៣៩៦ករណី គឺមានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួន២៩៨ករណី ៕
ចែករំលែកព័តមាននេះ