រាជធានីភ្នំពេញ ៖ នៅសាលាខណ្ឌដូនពេញនាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ មិថុនា ២០១៣ បានរៀបចំវេទិកាចុះផ្សព្វផ្សាយពិគ្រោះយោបល់ស្តីពីស្ថានភាពនៃការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខណ្ឌដូនពេញ ការងារសុខាភិបាល កិច្ចការស្ត្រី និងកុមារ និងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងចរាចរណ៍ ក្រោមអធិបតីភាពលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីលោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋសរុប២៦១នាក់ ។
លោកប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងចង់បង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ៕
ចែករំលែកព័តមាននេះ