នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គជប) ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ មានរៀបចំពិធីប្រគល់និងទទួលទឹកខ្មៅជ្រលក់ដៃសម្រាប់ការបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ នៅថ្ងៃទី២៨ កក្កដា ២០១៣ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា គិតជាទឹកបា្រក់ជាង៨៣ម៉ឺនដុល្លារអាមេរិក ។
ពិធីប្រគល់និងទទួលទឹកខ្មៅជ្រលក់ដៃនេះ នឹងប្រព្រឹត្តទៅម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៩ មិថុនា ២០១៣ រវាងលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក Denis HK. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំាកម្ពុជា ៕
ចែករំលែកព័តមាននេះ