ខេត្តបាត់ដំបង ៖ អគារសាខាថ្មីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលីហួរប្រចាំក្រុងបាត់ដំបង បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី១៩ មិថុនា ២០១៣ នេះ ក្រោមអធិបតីភាព លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងនៃធនាគារជាតិកម្ពុជា តំណាងលោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដោយមានការចូលរួមពីបណ្តាពាណិជ្ជករ មន្រ្តីអាជ្ញាធរ មន្ត្រីធនាគារ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។
គួរបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលីហួរ បានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញ កាលពីជាង១ឆ្នាំមុន ហើយនឹងចាប់ផ្តើមពង្រីកសាខាផ្សេងទៀតរបស់ខ្លួននៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនលីហួរ បានបម្រើសេវាកម្មប្តូរប្រាក់ បង្វិលប្រាក់ ដែលមានដំណើរការអាជីវកម្មរបស់ខ្លួនជាច្រើនឆ្នាំមកហើយ ដោយមានការគាំទ្រពីអតិថិជន និងប្រជាពលរដ្ឋទូទៅ ៕


ចែករំលែកព័តមាននេះ