ខេត្តកំពត៖ ព្រឹកថ្ងៃទី១៨ មិថុនា នៅវិទ្យាល័យជា ស៊ីមអង្គរជ័យ ឃុំតានី ស្រុកអង្គរជ័យ មានប្រារព្ធពិធីសំណេះសំណាលជាមួយលោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និងមន្ត្រីអប់រំចូលនិវត្តន៍ក្នុងស្រុកអង្គរជ័យ ចំនួន១.១៨០នាក់ ស្រី៥០៥នាក់ ក្រោមអធិបតីភាពលោកបណ្ឌិតទេសរដ្ឋមន្ត្រីប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត។
លោកតាក់ ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងពីការរីកចម្រើននៃវិស័យអប់រំសិក្សាធិការដោយបញ្ជាក់ច្បាស់ថា នេះជាលើកចុងក្រោយហើយដែលលោកទេសរដ្ឋមន្ត្រីបានបញ្ចប់ពិធីសំណេះសំណាលជាមួយលោកសាស្តា្រចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីចូលនិវត្តន៍ទូទាំងខេត្តសរុបចំនួនប្រមាណ៦.២០០នាក់ ក្នុងនោះសម្រាប់ស្រុកអង្គរជ័យមានចំនួន១.១៨០នាក់ ។
ចែករំលែកព័តមាននេះ