ប្រភពពីAFP កាលពីថ្ងៃទី១៦ មិថុនាផ្សាយថា យន្ដហោះដឹកជញ្ជូនយោធាស៊េរីថ្មីបានហោះហើរនៅក្នុងពិធីតាំងពិព័រណ៍ប៉ារីស អ៊ែរសូ កាលពីថ្ងៃទី១៧ មិថុនា ផលិតដោយក្រុមហ៊ុនអ៊ែរបាស មីលីធឺរី ។ សម្រាប់យន្ដហោះធុនធំនេះអាចផ្ទុកឧទ្ធម្ភាគចក្របានជាច្រើនគ្រឿង រួមទាំងមនុស្ស ឬរថក្រោះ មានទម្ងន់សរុប៣៧តោន ហោះបានក្នុងរយៈចម្ងាយ៣.៣០០គីឡូម៉ែត្រ និងអាចចតនៅក្នុងតំបន់សមរភូមិ ឬនៅវាលខ្សាច់ក៏ដោយ ។ ក្រុមហ៊ុនអ៊ែរបាស មីលីធឺរី រំពឹងថានឹងលក់បានដល់ទៅ៤០០គ្រឿងក្នុងរយៈពេល៣០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នមានបញ្ជាទិញចំនួន១៧៤គ្រឿង ទាំងនៅតំបន់អឺុរ៉ុប និងម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ