ខេត្តតាកែវ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឍមណ្ឌលសាលាបាល់ទាត់ជាតិ នាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ មិថុនា ២០១៣ នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។
អញ្ជើញចូលរួមនាឱកាសនោះមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកីឡាករ កីឡាការិនី ជាច្រើនកុះករ ។
មជ្ឍមណ្ឌលសាលាបាល់ទាត់ជាតិដែលដាក់សម្ពោធនេះ មានអគារជាច្រើនបន្ទប់សំរាប់កីឡាករស្នាក់នៅ និងតារាងបាល់ទាត់៤សំរាប់ធ្វើការហ្វឹកហាត់ និងប្រកួត ។
ចែករំលែកព័តមាននេះ