កីឡាករស្វ៊ីសរ៉ូជើ ហ្វេដឺរ័រ បានក្លាយជាម្ចាស់ពានវាយកូនបាល់កម្មវិធី Gerry Weber Openប្រចាំឆ្នាំ២០១៣បន្ទាប់ពីបានបំបាក់កីឡាករជើងខ្លាំងរបស់រុស្ស៊ី Mikhail Youzhny នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី១៦មិថុនាកន្លងមកនេះ ។ ការប្រកួតត្រូវបានធ្វើនៅលើទីលានដាំស្មៅ ស្ថិតក្នុងទីក្រុង Halle ប្រទេសអាល្លឺម៉ង់ ។
នៅចំពោះមុខទស្សនិកជនជាជនជាតិអាល្លឺម៉ង់ ហ្វេដឺរ័រវ័យ៣១ឆ្នាំបានយកឈ្នះ Youzhnyក្នុងលទ្ធផល ៦-៧,៦-៣ និង៦-៤ទទួលបានពាន ATP Tourជាលើកទី៧៧ក្នុងអាជីព ។ ដោយឡែកសម្រាប់កម្មវិធី Gerry Weber Open នេះ គឺជាជ័យជម្នះលើកទី៦ហើយ ៕
ចែករំលែកព័តមាននេះ