រាជធានីភ្នំពេញ៖ គណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានកំពុងបាត់បង់ប្រជាប្រិយភាពរបស់ខ្លូន ដោយសារប្រធានស្ដីទីលោកកឹម សុខា នៅពេលថ្មីៗនេះត្រូវបានមហាជនដឹងពីរឿងអាស្រូវ ជាមួយប្រពន្ធចុង និងបញ្ហាមួយចំនួនដទៃទៀត។
លោកសម រង្ស៊ី ដែលជាទណ្ឌិតកំពុងនិរទេសខ្លួននៅឯបរទេស បានមានប្រសាសន៍នៅថ្ងៃទី១៦ មិថុនា ២០១៣ តាមវីដេអូខនហ្វឺរ៉េនថា រូបលោកកំពុងនិយាយពីទីក្រុងប៉ារីសនៃប្រទេសបារាំង លោកបានប្រកាសឱ្យយុវជន ដែលនិយមលេង ហ្វេសប៊ុក ជួយគាំទ្រគណបក្សសង្ក្រោះជាតិ និងគាំទ្ររូបលោក ព្រោះថាមានតែប្រព័ន្ធ ហ្វេសប៊ុក ទេដែលអាចជួយគណបក្សសង្គ្រោះជាតិ ហើយប្រព័ន្ធហ្វេសប៊ុក គ្មានការគាបសង្កត់អ្វីឡើយ៕
ចែករំលែកព័តមាននេះ