រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៣ នឹងចាប់ផ្តើមធ្វើឡើងនៅវេលាម៉ោង ៧ និង ១០នាទីព្រឹក ថ្ងៃទី១៦ មិថុនា ២០១៣ នេះ នៅមុខព្រះបរមរាជវាំង ដោយមានការបាញ់កាំភ្លើងពីសំណាក់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងការចូលរួមពីគណៈប្រតិភូជាច្រើនរូបទៀត ។ ពិធីនេះ មានការចូលរួមពីកីឡាករ កីឡាការិនី ចូលរួមចំនួន ២៤ប្រទេស ដែលមានចំនួនសរុប ៣៧០០នាក់ ។
ព្រឹត្តិការណ៍ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៣ ធ្វើឡើងដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះនរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ និងដើម្បីអបអរថ្ងៃកំណើតអូឡាំពិកលើកទី១១៩ ដើម្បីមនុស្សធម៌ សុខភាព និងកិច្ចការពារបរិស្ថាន រួមចំណែកដល់យុទ្ធនាការទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ៕
ចែករំលែកព័តមាននេះ