ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​ចម្រៀង​​ស្រី រតនៈ ពិសី​ លេច​រឿង​​ប្រកាស​លក់​​ខ្លួន​​​តាម​ Facebook

10 ឆ្នាំ មុន

ជារឿង​មួយ​គួរ​ឱ្យអស់សំណើច​​ផង និង​ភ្ញាក់​ផ្អើល​ផង ខណៈដែល​​​តារា​ចម្រៀង​​ស្រីវ័យ​ក្មេង​កញ្ញា រតនៈ ពិសី ត្រូវ​បាន​​គេ​ឃើញ​មាន​រូប​​​​ថត​​របស់​នាង​បង្ហោះ​នៅ​លើ​ទំព័រហ្វេស​ប៊ុក ក្នុង Account មួយ​​ដែល​មាន​ឈ្មោះ Sell Body ហើយ​ប្រកាស​ថា លក់ខ្លួន​​បំពេញ​ការ​សប្បាយ​​ដល់​​ប្រុសៗ ដែល​​ករណី​នេះធ្វើ​ឱ្យ​​នាង​ខឹងគ្រេវ​គ្រោច​​យ៉ាង​ខ្លាំង និង​គ្រោង​ប្តឹង​ជន​ដែល​ប្រព្រឹត្ត​​នោះ​ថែម​ទៀត ។

សុខៗ​ស្រាប់​តែ​ផ្អើល​រឿង​លក់​ខ្លួន​ញាំុង​ឱ្យ​កញ្ញា  រតនៈ  ពិសី អ្នក​ចម្រៀង​​មាន​ប្រជា​ប្រិយ​​នៅក្លិប​អេហ្ស៊ីប​បង្ហាញ​​អារម្មណ៍​ខឹងយ៉ាងខ្លាំង ​ដោយ​​នាងអះ​​អាងថា នេះជារឿង​មិនពិត… ​នាង​មិន​ធ្វើ​ដូច្នេះ​ទេ គឺ​​ជន​អគតិ​​ជា​អ្នក​យករូប​​ថត​របស់​ន​ាង និង​តារា​ដទៃ​ទៀត​ទៅ​ប្រកាស​​លក់​ខ្លួន និង​សរសេរ​ពាក្យ​ពេចន៍​មិន​សម​រម្យ​​​ក្នុង​ហ្វេស​ប៊ុក​​នាំ​ឱ្យប៉ះពាល់​ដល់​សេច​ក្តីថ្លៃថ្នូរ​ និងកេរ្តិ៍​ឈ្មោះ​ជាស្ត្រី។

កញ្ញា​  រតនៈ​ ពិសី បញ្ជាក់ថា ​រឿង​នេះ​​នាង​​ខ្ញុំ​​នឹងសហការ​​ជា​មួយសមត្ថ​កិច្ច​ស្រាវជ្រាវ​វែក​មុខ​អ្នក​ដែល​ធ្វើអំពើ​មិន​សម​រម្យ​​បង្កាច់​បង្ខូចកេរ្តិ៍​ឈ្មោះរបស់​នាង ហើយ​ប្តឹង​ឱ្យ​សមត្ថ​កិច្ចដាក់ទោស​តាម​ផ្លូវ​ច្បាប់ ៕