ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីការិនី​ តេង លក្ខិណា ៖ ហាង​កាហ្វេ​ទំនើប​ ថា​បើក​គឺ​បើក​ហើយ

10 ឆ្នាំ មុន

ពិធីការិនីកែវភ្នែកស្រទន់​លេងទឹក​មុខដូច​តារា​ហុងកុង កញ្ញា តេង លក្ខិណា គម្រោង​​បើក​ហាងកាហ្វេ​​ទំនើប (Fast Food = អាហារ​លឿន) ​មួយ​នា​រយៈ​ពេល​ជាង១ឆ្នាំមកហើយនេះ​​នៅ​មិន​ទាន់​​លេចចេញ​ជារូបរាង​នៅ​ឡើយ​​ទេ បើ​ទោះ​​ណា​នាងមមា​ញឹក​ខ្លាំង​ក្នុង​ការ​​គិត​គូរ​រឿង​​បើក​មុខជំនួញ​ដែល​នាង​ធ្លាប់​បង្ហើប​​ប្រាប់​អ្នក​កាសែត​ និង​អ្នក​ស្និទ្ធ​នឹង​នាង​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​ចុង​

ពិធីការិនីកែវភ្នែកស្រទន់​លេងទឹក​មុខដូច​តារា​ហុងកុង កញ្ញា  តេង  លក្ខិណា គម្រោង​​បើក​ហាងកាហ្វេ​​ទំនើប (Fast Food = អាហារ​លឿន) ​មួយ​នា​រយៈ​ពេល​ជាង១ឆ្នាំមកហើយនេះ​​នៅ​មិន​ទាន់​​លេចចេញ​ជារូបរាង​នៅ​ឡើយ​​ទេ បើ​ទោះ​​ណា​នាងមមា​ញឹក​ខ្លាំង​ក្នុង​ការ​​គិត​គូរ​រឿង​​បើក​មុខជំនួញ​ដែល​នាង​ធ្លាប់​បង្ហើប​​ប្រាប់​អ្នក​កាសែត​ និង​អ្នក​ស្និទ្ធ​នឹង​នាង​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​ចុង​ក្រោយ​នេះ​នាង​​បញ្ជាក់​ថា បើក​គឺបើក​ហើយ។

ពិធី​​ការិនី​ដែល​គេបាន​ពិនិត្យ​ឃើញ​សាច់.សម៉ដ្ឋ​រលោង​កញ្ញា តេង លក្ខិណា ដែល​ស្រវាចាប់ជាប់កម្មវិធី A1 Concert របស់​ទូរទស្សន៍ MY TV បាន​និយាយ​ពី​គម្រោង​បើកមុខរបរ​ហាង​កាហ្វេ​​ទំនើប​នេះ​ (Fast Food = អាហារ​លឿន) ​យ៉ាង​​យក​ចិត្តទុក​ដាក់​ តែ​មិន​ទាន់​​លេច​​ចេញ​ជា​រូប​​រាង​ពិត​ប្រាកដ​​នៅឡើយ​ទេ ព្រោះ​ខ្វះ​​ដើមទុន និងកំពុង​សិក្សា​ពី​ការ​​គ្រប់​​​គ្រង, ការ​ទាក់​ទាញ​ភ្ញៀវ​ ពោល​គឺ​រៀប​ចំ​។ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​អាជីវ​​កម្ម​ថ្មី​មួយ​ទៀត​ ដើម្បី​បង្កើន​អាជីព​ជីវិត​ពីពិធីការិនី​ឱ្យ​ក្លាយ​​ទៅ​ជា​ថៅកែ​នោះ នារី​វ័យ​ក្មេង​សំបូរ​ភាព​សិចស៊ីតេង  លក្ខិណា រូប​នេះ​​បាន​​និយាយ​ប្រាប់​មហា​គ្រួសារ​​​ថា មួយ​រយៈនេះ​នាងជាប់​រវល់​រហូត​​មិន​សូវ​បង្ហាញខ្លួន​នៅ​ក្នុងកម្ម​វិធី​​ធ្វើ​​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​​ផង​ដែរ… ។ តែ​ទោះ​ជាយ៉ាង​ណា​នាង​នឹង​មិន​​បោះ​បង់​ចោល​អាជីព​ជាពិធីការិនីនៅ MY TV ឡើយ ។ រីឯ​ហាង​កាហ្វេ​ទំនើប​នោះ​វិញ​ថា បើក​គឺ​ពិត​ជា​បើក​ហើយ… ​ឱ្យថា អត់​វិញ​គឺ​មិន​អាចទេ  ព្រោះកំពុងតែ​តុប​តេង​រៀប​ចំ​រាល់​ថ្ងៃ ។ ចំណែក​​ថវិកា​ដែល​​ជា​ដើម​​តុន​បើក​ហាង​នេះ គឺ​មួយ​ផ្នែក​បាន​មក​​ពី​អាជីព​សិល្បៈ ​និង​មួយ​ផ្នែក​ទៀត​បាន​មក​ពីសាច់ញាតិ​ទំនុកបម្រុង ព្រោះ​ពួក​គាត់​ជា​​អ្នក​រកស៊ី​ផ្នែក​នេះ  ។

ពិធីការិនី​សាច់.ស​ខ្ចីវ័យ​២៥​ឆ្នាំ​ កម្ពស់​​១,៦២​ម៉ែត្រ ដែលចូលចិត្តសិក្សា​ផ្នែកទេសចរណ៍ តេង លក្ខិណា ធ្លាប់​ត្រូវ​បាន​​គេ​ភ្ញាក់​ផ្អើល​ថា មានជំនួយ​ប្រចាំ​ខែ​៦.០០០ដុល្លារពីអ្នកមាន​ប្រាក់-មាន​អំណាច​កាល​ពីជាងមួយឆ្នាំ​មុន  និង​ថា មាន​ឧកញ៉ា​​ទិញរថយន្ត​ Rang Rover ឱ្យ​ទៀត​ផង… ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ​ពិធីការិនីដែល​ផ្តើមចេញពី Freshie girl and  boy ចំណាត់​ថ្នាក់​លេខ​​៣ កាល​ពីឆ្នាំ​២០០៦ បាន​បដិ​សេធ​រឿង​​នេះថា មិនដូច្នោះ​ទេ ប្រសិន​ជា​អញ្ចឹង​មែន​ េម៉្លះសមនាង​មិន​ខ្វះ​​ដើមបើក​ជំនួញ​​ហាង​កាហ្វេ​ទំនើបនោះ​ឡើយ​៕