ក្រុងប៉ោយប៉ែត ៖ លោកអនុសេនីយ៍ទោសៅ សារឿន នាយផ្នែកចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត បានទទួលបញ្ជាពីលោកវរសេនីយ៍ត្រីអ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ នេះ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ តាមបណ្តាតូបដែលមានលក់សម្ភារប្រើប្រាស់ដូចជា តូបហ្គាស និងគ្រឿងសំណង់នានា ។ល។ តាមសងខាងផ្លូវត្រូវរុះរើថយឱ្យបាន៥ម៉ែត្រពីចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលច្រកអន្តរជាតិប៉ោយប៉ែត រហូតដល់ផ្សារកណ្តាល ។
ក្នុងនោះដែរ ក្រុមសមត្ថកិច្ចក៏បានជួយរុះរើជាមួយក្រុមអាជីវករទាំងនោះ ដើម្បីរៀបចំឱ្យសណ្តាប់ធ្នាប់ល្អ និងបញ្ចៀសការមានគ្រោះថ្នាក់ចរាចរណ៍នានាដែលអាចកើតមាន ៕






ចែករំលែកព័តមាននេះ