ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​តា​៧០ឆ្នាំ​រំលោ.ភ​ក្មេង​១៤ឆ្នាំ ដាក់ពន្ធនាគារ​យប់​ឡើង​ក្រុម​ក្មេង​ពាល​រំលោ.ភ​ប្រពន្ធ​ក្មេង​តាយ៉ាង​ព្រៃ​ផ្សៃ​

10 ឆ្នាំ មុន

​ខេត្តកំពង់​ឆ្នាំង​៖ មិនដឹង​ថា​ជាអំពើសង​សឹក​ ឬ​ជាកម្មពារ​នោះទេ​ នៅពេល​បុរស​ជាប្ដី​ចំណាស់​អាយុ​៧០ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លូន​ដាក់​ពន្ធ​នាគារ​ ក្នុង​បទ​ចាប់​ក្មេង​ស្រីអាយុ​​១៤រំលោ.ភ​ ស្រាប់​តែ​នៅ​យប់ថ្ងៃដដែល​នោះ​ ប្រពន្ធ​របស់​គាត់​ដែល​មាន​អាយុ​២៧ឆ្នាំ និង​មាន​ផ្ទៃ​ពោះ​៧ខែ​ទៀត ត្រូវ​បាន​ក្មេង​ពាល​២នាក់​ ក្នុង​ចំណោម​៥នាក់​

​ខេត្តកំពង់​ឆ្នាំង​៖ មិនដឹង​ថា​ជាអំពើសង​សឹក​ ឬ​ជាកម្មពារ​នោះទេ​ នៅពេល​បុរស​ជាប្ដី​ចំណាស់​អាយុ​៧០ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លូន​ដាក់​ពន្ធ​នាគារ​ ក្នុង​បទ​ចាប់​ក្មេង​ស្រីអាយុ​​១៤រំលោភ​ ស្រាប់​តែ​នៅ​យប់ថ្ងៃដដែល​នោះ​ ប្រពន្ធ​របស់​គាត់​ដែល​មាន​អាយុ​២៧ឆ្នាំ និង​មាន​ផ្ទៃ​ពោះ​៧ខែ​ទៀត ត្រូវ​បាន​ក្មេង​ពាល​២នាក់​ ក្នុង​ចំណោម​៥នាក់​ ចាប់​នា​ង​អូស​ចេញ​ពីក្នុង​​ខ្ទម​ចាំ​ចំការ​ យក​ទៅ​រំលោភ​យ៉ាង​ព្រៃ​ផ្សៃ​ បណ្ដាល​ឱ្យ​​មាន​របួស​​ស្នាម​ និង​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ មិនដឹង​ថា​មាន​វាសនា​បែប​ណា​នោះ​ទេ​។

 ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​វេលាម៉ោង​ប្រហែល​៩ យប់​ថ្ងៃទី​៨ មិថុនា​ ២០១៣ នៅខ្ទម​ចាំ​ចំការ​ស្ត្រី​រងគ្រោះ ស្ថិត​ក្នុង​ភូមិ​បឹង​កក់​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច។ ក្រោយ​កើត​ហេតុ​ដោយ​សារស្ត្រី​រងគ្រោះ​​មាន​សតិ​មិន​ល្អ​​ និង​នៅតែ​ម្នាក់​ឯង​រួ​ម​ជា​មួយ​កូន​ប្រពន្ធ​ដើម​២នាក់​តូច​ៗ នាង​មិនបាន​ទៅ​ប្ដឹង​នរណា​ទេ​ ប៉ុន្តែ​នៅ​ពេល​បាន​ជួប​ស្ត្រី​ម្នាក់​ជាកូន​ប្រពន្ធដើមទី​១ ទើប​បាន​នាំនាង​ទៅ​ប្ដឹង​មន្ទី​រកិច្ច​ការនារី​ខេត្ត​នៅព្រឹក​ថ្ងៃទី​១០ មិថុនា​​ ២០១៣ ឱ្យ​ជួយ​រក​យុត្តិ​ធម៌។

 លោកស្រី​​ប៉ាល់​ យឿន​ ប្រធាន​កិច្ច​ការនារី​ខេត្ត​​ ក្រោយ​ពី​បាន​ដឹង​នូវ​រឿង​ហេតុ​ខាង​លើ​នេះ លោក​ស្រី​ក៏​បាន​ចាត់​មន្ត្រី​កិច្ច​នារី​ខេត្ត​ ជូន​ជន​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ និង​ដោយ​ក្ដី​អាណិត​​អាសូ​រ​ ពេល​ត្រឡប់​មក​ពី​ប្កឹង​វិ​ញ​ក៏​បាន​រៀប​ចំ​កន្លែង​ឱ្យ​ស្ត្រី​រង​គ្រោះ​ស្នាក់នៅ និង​ជួយ​ឧបត្ថ​ម្ភ​ជី​វភាព​ប្រចាំ​ថ្ងៃជា​បណ្ដោះ​អាសន្ន រហូត​ដល់​នា​ង​សម្រាលបុត្រ​រួច​ ហើយ​ជន​ល្មើស​​ត្រូវ​បាន​ចាប់ខ្លួន​។

គួរ​រំឮកថា បុរស​ចំណាស់​អាយុ​៧០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​​កម្លាំង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​ប៉ូលិស​ ស្រុក​ និង​ប៉ូលិស​មូល​ដ្ឋាន​ស្រាវ​ជ្រាវ​ និង​ចាប់​​ខ្លួន​បញ្ជូន​ទៅ​​តុលាការ​​​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ២០១៣ នៅភូមិ​បឹង​កក់​ ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច បន្ទាប់​ពី​បុរស​រូប​នេះ​ចាប់​រំលោភ​ក្មេង​ស្រី​​អាយុ​១៤​ឆ្នាំ​ម្នាក់រហូត​ ​បាន​សម្រេចនៅ​ចំណុច​​ព្រៃ​ធ្នុង​​តា​មុំ​ ស្ថិត​ក្នុង​ភូមិ-ឃុំ​ខាង​លើ​​​។​

បុរស​ចំណាស់​រូប​នេះ​ឈ្មោះ​តឹប ស អាយុ​៧០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​បឹង​កក់​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រឡាច​ ជា​អ្នក​ចាំ​ចំការ​ឱ្យ​គេ​ ចំណែក​កុមារី​រង​គ្រោះ​ឈ្មោះ​ស.រ អាយុ​១៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​។

សូម​បញ្ជាក់​ថា បុរសល្មោភ​កាម​​រូប​នេះ​ធ្លាប់​មាន​​ប្រពន្ធ​២​នាក់​ តែ​ស្លាប់​អស់​ហើយ​ ហើយ​បច្ចុប្បន្ន​នេះ​មាន​ប្រពន្ធ​ម្នាក់​ទៀត​អាយុ​២៧​ឆ្នាំ កំពុង​មាន​ផ្ទៃ​ពោះ​​ជិត​គ្រប់​ខែ​៕