ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ចិន​ទៅ​ដល់​​កាលី​ហ្វ័រ​នីញ៉ា​​ជួប​ជាមួយ​​លោក​អូ​បាម៉ា​​

10 ឆ្នាំ មុន

​ប្រធានាធិបតី​​ចិន​ លោក​ស៊ីជីន​ពីញ បាន​ទៅ​ដល់​​កាលីហ្វ័រនីញ៉ា​​​កាលពី​ថ្ងៃ​ទី​៧ មិថុនា ដើម្បី​​ជួប​​គ្នា​​កំពូល​​ជាមួយ​​ប្រធានាធិបតី​​​​​​អាមេរិក​​ លោក​​បារ៉ាក់​អូ​បា​ម៉ា​ ដែល​​ការ​ជួប​គ្នា​​នោះ​អាច​​ជួយ​ដល់​​ការពង្រឹង​​ទំនាក់​ទំនង​​ចិន​-​អាមេរិក ។ប្រមុខ​​រដ្ឋ​ទាំង​២​ត្រូវ​ជួប​គ្នា​​នា​រសៀល​ថ្ងៃ​ទី​៧ មិថុនា នៅ​​ SUNNYLAND ស្ថិត​នៅ​ចម្ងាយ​​១៦០​​គីឡូ​​ម៉ែត្រ​ ខាង​កើត​ក្រុង​ឡូស​អេន​ចឺ​ឡេស។ ​ ក្នុង​ការ​ជួបគ្នា​​

​ប្រធានាធិបតី​​ចិន​ លោក​ស៊ីជីន​ពីញ បាន​ទៅ​ដល់​​កាលីហ្វ័រនីញ៉ា​​​កាលពី​ថ្ងៃ​ទី​៧ មិថុនា ដើម្បី​​ជួប​​គ្នា​​កំពូល​​ជាមួយ​​ប្រធានាធិបតី​​​​​​អាមេរិក​​ លោក​​បារ៉ាក់​អូ​បា​ម៉ា​ ដែល​​ការ​ជួប​គ្នា​​នោះ​អាច​​ជួយ​ដល់​​ការពង្រឹង​​ទំនាក់​ទំនង​​ចិន​-​អាមេរិក ។ប្រមុខ​​រដ្ឋ​ទាំង​២​ត្រូវ​ជួប​គ្នា​​នា​រសៀល​ថ្ងៃ​ទី​៧ មិថុនា នៅ​​ SUNNYLAND ស្ថិត​នៅ​ចម្ងាយ​​១៦០​​គីឡូ​​ម៉ែត្រ​ ខាង​កើត​ក្រុង​ឡូស​អេន​ចឺ​ឡេស។ ​ ក្នុង​ការ​ជួបគ្នា​​កំពូល​​​ចិន​-អាមេរិក​​នោះ​​ជា​លើក​​ដំបូង​​​ចាប់​តាំង​ពី​​លោក​​​​ស៊ី​ចូល​កាន់​តំណែង​​កាល​ពី​ខែ​មីនា​​មក​ លោក​ស៊ី និង​លោក​​អូ​បា​ម៉ា​​ ត្រូវ​ផ្លាស់​ប្តូរ​​ទស្សនៈ​គ្នា​​លើ​នយោ​បាយ​​ជាតិ​​ និង​អន្តរ​ជាតិ​ ព្រម​ទាំង​​លើ​បណ្តា​​​​​សំណុំ​រឿង​​តំបន់ និង​​អន្តរ​ជាតិ​​ ដែល​​មាន​​ផល​ប្រយោជន៍​​រួម។ នេះ​បើ​​យោង​តាម​​បណ្តា​​អ្នក​ទទួល​ខុស​ត្រូវ​​ចិន ។

ពេល​ជួប​​ជាមួយ​​ទីប្រឹក្សា​​សន្តិ​សុខ​​ជាតិ​អាមេ​រិក​​ លោក THOMAS DONILON នៅ​ក្រុង​​ប៉េ​កាំង​​​ កាល​ពី​​ថ្ងៃ​ទី​​២៧ ឧសភា​​កន្លង​មក​នេះ ​លោក​ស៊ី​​ថ្លែង​ថា ទំនាក់​ទំនង​​ចិន​-​អាមេរិក​​ ស្ថិត​​ក្នុង​ដំណាក់​កាល​​សំខាន់​​​មួយ​ដែល​​ភ្ជាប់​​រវាង​អតីត​​កាល និង​អនាគត​​កាល ។ លោក​ស៊ី​​អំពាវ​នាវ​ដល់​ភាគី​ទាំង​២​ឱ្យ​គិត​​ទៅ​ដល់​​ផល​ប្រយោជន៍​​ជា​មូល​ដ្ឋាន​​ទាំង​ឡាយ​​របស់​​ប្រទេស​​​​ទាំង​២ និង​របស់​​ពិភព​លោក​ទាំង​​មូល​​ ហើយ​​បន្ត​ដើរ​រួម​គ្នា​លើ​ផ្លូវ​​មួយ​​ពុំ​ធ្លាប់​​មាន​ពីមុន​​ ដែល​នឹង​ជា​បំណង​​ប្រាថ្នា​​របស់​មនុស្ស​​ជំនាន់​ក្រោយ​ៗ​ទៀត ។

អំពី​​កិច្ច​​ប្រជុំ​​កំពូល​​ចិន​-​អាមេរិក​​ លោក​ស៊ី​​គូស​បញ្ជាក់​ថា លោក​នឹង​​ពិភាក្សា​គ្នា​​ដោយ​ទូលំ​ទូលាយ​ និង​ដោយ​ស៊ី​ជម្រៅ​​ជាមួយ​លោ​ក​អូ​បា​ម៉ា​​លើ​បញ្ហា​​យុទ្ធ​សាស្ត្រ​​សំខាន់​​​ទាំង​ឡាយ​​ដែល​​មាន​ផល​ប្រយោជន៍​​រួម​ ដើម្បី​​បង្កើន​​ការ​​យោគ​យល់​គ្នា ពង្រឹង​​ទំនុក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​មាន​​កុង​សង់​ស៊ុស​មួយ​ ហើយ​ជំរុញ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ ៕