ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជី​បាន​ធ្វើ​ឱ្យ​អតិ​ថិ​ជន​របស់​ខ្លួន​ភ្ញាក់​ផ្អើល​ទៀត​ហើយ​នៅ​ដើម​ខែ​មិថុនា​នេះ​

13 ឆ្នាំ មុន

នៅ​ដើម​ខែ​មិថុនានេះ​ឌី​ជី​បាន​បន្ថែម​ការ​ផ្តល់​ជូន​ពិសេស​លើ​កញ្ចប់​សេវា​កម្ម​ ទិញ​១ បាន​២​របស់​ខ្លួន​ដ៏​អស្ចារ្យ​ និង​មិន​គួរ​ឱ្យ​ជឿ ។ ជាមួយ​អ៊ីន​ធើរ​ណេត​​តាម​បណ្តាញ​ខ្សែ​កាប​អុប​ទិក​ដ៏​ទំនើប​ឌី​ជី​បាន​ផ្តល់​ការ​បន្ថែម​​ជូន​នូវ​សេវា​កម្ម​អ៊ីន​ធើរ​ណេត​ឥត​ខ្សែ​3G ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​អតិ​ថិ​ជន​ចាស់​ និង​ថ្មី​ទាំង​អស់​ទៅ​តាម​កញ្ចប់​សេវា​កម្ម​រៀងៗ​ខ្លួន​ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ឌី​ជីគឺ​ជា​ក្រុម​ហ៊ុន​​ផ្តល់​សេវា​កម្ម​អ៊ីន​ធើរ​ណេត​ដំបូង​បង្អស់​ដែល​បាន​ធ្វើ​បដិ​វត្តន៍​តម្លៃ​សេវា​កម្ម​អ៊ីន​ធើរ​ណេត​បច្ចេក​វិទ្យា​ខ្សែ​កាប​អុប​ទិក​​នៅក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​ឱ្យ​មាន​តម្លៃ​​ទាប​បំផុត​ គឺ​ចាប់​ពី​តម្លៃ​ត្រឹម​តែ​១២​ដុល្លារ​រួម​ជាមួយ​នឹង​សេវា​កំសាន្ត​ដ៏​ធំ​ និង​សំបូរ​បែប​មួយ​ ។​

ជា​ការ​ពិត​ណាស់​សេវា​អ៊ីន​ធើរ​ណេត​ឌី​ជី​ពិត​ជា​ជំរើស​ដ៏​សប្រសើរ​ទាំង​តម្លៃ​ និង​គុណ​ភាព​សម្រាប់​ការ​ប្រើ​ប្រាស់​​តាម​គេហ​ដ្ឋាន​ និង​អាជីវ​កម្ម​ដោយ​គ្មាន​ដែន​កំណត់​ រួម​ជាមួយ​នឹង​ល្បឿន​ដែល​គួរ​ទុក​ចិត្ត​បាន​​ ពិសេស​គឺ​ពិភព​កំសាន្ត​​មួយ​ដែល​មាន​ឈ្មោះ​ថា ឌី​ជី​វើល​ដ៏​សំបូរ​បែប​ និង​ការ​ទស្សនា​វី​ដេ​អូ​​នៅ​លើ​​គេហ​ទំព័រ​ Youtube ដោយ​មិន​មាន​ការ​រអាក់​រអួល​ ព្រម​ទាំង​ការ​បន្ថែម​ជូន​មហា​ល្បឿន​ (Super Speed) សម្រាប់​ទាញ​យក​ឯក​សារ​ធំៗ​ពី​​អ៊ីន​ធើរ​ណេត​​ដែល​មិន​មែន​ពី​ឌី​ជី​វើល​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ល្បឿន​ 5Mbps ឡើង​ទៅ​ចាប់​ពី​ម៉ោង​១២am-៧am ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង​ ៕