ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សាលា​ប្រហែល​100​នាក់​បាន​បណ្តេញ​ចេញ​ពី​យន្ត​ហោះ​ព្រោះ​មិន​ស្តាប់​តាម​ការ​ណែ​នាំ​របស់​អាកាស​យានិក​

10 ឆ្នាំ មុន

ក្រុម​សិស្ស​សា​លា​ប្រហែល​ជា​១០០​នាក់​ ដែល​ចេញ​ដំណើរ​ពី​ក្រុង​ញូវ​យ៉ក​ឆ្ពោះ​ទៅ​ក្រុង​អាត្លង់​តា​ សហ​រដ្ឋ​អាមេ​រិក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ​ត្រាន​ (Airtran) ក្រោយ​ពី​អាកាស​យានិក​ និង​បុគ្គ​លិក​ក្នុង​យន្ត​ហោះ​បាត់​បង់​ភាព​អំណត់​ចំពោះ​ពួក​គេ​ ដែល​មិន​បាន​អង្គុយ​ឱ្យ​មាន​របៀប​ និង​មិន​ព្រម​បិទ​ទូរស័ព្ទ​ដៃ​តាម​ការ​ណែ​នាំ ។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​បាន​ផ្សាយ​ថា​ ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣​ មិថុនា​ ម៉ោង​ក្នុង​ស្រុក​ នៅ​ឯ​អាកាស​យាន​ដ្ឋាន​ឡា​ហ្គា​ឌៀ​ និង​ក្រុម​សិស្ស​របស់​សា​លា​យេ​ស៊ី​វា៉​ អហ្វ​ ផ្លេត​ប៊ូស​ សហ​រដ្ឋ​អា​មេរិក​ ។អ៊ែរ​ត្រាន​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​ក្នុង​ប្រទេស​បាន​គូស​បញ្ជាក់​ថា​ អាកាស​យានិក​ និង​បុគ្គ​លិក​រមែង​ស្នើ​សុំ​ការ​ណែ​នាំ​ដល់​ក្មេង​​ទាំង​នេះ​ជា​ច្រើន​លើក​ឱ្យ​បិទ​ទូរ​ស័ព្ទ​ដៃ​ និង​នៅ​ពេល​ដែល​គ្មាន​នរណា​ប្រតិ​បត្តិ​តាម​ ក៏​ចេញ​បញ្ជា​ឱ្យ​អ្នក​ដំណើរ​ទាំង​នេះ​ចុះ​ពី​យន្ត​ហោះ​តែ​ម្តង​ ។

គ្រូ​បង្រៀន​ម្នាក់​ដែល​ត្រូវ​អញ្ជើញ​ឱ្យ​ចាក​ចេញ​ពី​យន្ត​ហោះ​រួម​ជា​មួយ​សិស្ស​បាន​គូស​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​បាន​ប្រតិ​បត្តិ​ហួស​ហេតុ​ និង​ចោទ​ប្រកាន់​លើ​បុគ្គ​លិក​ទទួល​ភ្ញៀវ​លើ​យន្ត​ហោះ​ថា​មាន​ការ​ព្រហើន​កោង​  កាច ។ សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​អស់​មាន​ជំនឿ​ចិត្ត​ថា​ ពួក​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​យន្ត​ហោះ​ ប្រៀប​ដូច​ជា​ជន​អត់​សាសនា​ ពួក​គេ​ត្រូវ​កា​ពី​ទែន​ និង​សមា​ជិក​យា​និក​ប្រតិ​បត្តិ​ប្រៀប​ដូច​ជា​ពួក​ភេរ​ករ​ ។ រូប​គេ​មិន​ធ្លាប់​ជួប​ប្រទះ​បែ​ប​នេះ​កាល​ពី​មុន​ និង​មិន​បាន​ប្រតិ​បត្តិ​អ្វី​ដែល​ទទួល​ការ​ចោទ​ប្រកាន់​ និង​ប្រសិន​បើ​ពួក​គេ​ជា​ក្មេង​អត់​សាសនា​ ក៏​ប្រហែល​ជា​ត្រូវ​បណ្តេញ​ចេញ​បែប​នេះ​ ។

ចំណែក​នាយក​សា​លា​បាន​គូស​បញ្ជាក់​ថា​​ បច្ចុ​ប្បន្ន​កំពុង​តែ​ស្ថិត​ក្នុង​ការ​ស្រាវ​ជ្រាវ​លើ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ទង្វើ​របស់​បុគ្គ​លិក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខា​លើ​មាន​ភាព​យុត្តិ​ធម៌​ឬ​អត់​ ?