កើត​ជំងឺ​គ្រុនចាញ់​ តែ​គ្រូពេទ្យ​គ្លី​និក​ឯក​ជន​ថា​កើត​គ្រុនឈាម នៅតែបន្តិច​ទៀត​សង្គ្រោះលែង​បាន

ខេត្ត​ប៉ៃលិន​៖​ កុមារី​ម្នាក់​ប៊ិះនឹង​ស្លាប់បាត់បង់​ជី​វិត​ បើកុំតែ​បញ្ជូន​​ទៅ​​​ឱ្យ​គ្រូ​ពេទ្យ​អង្គការមួយ​​ ជួយ​ពិនិត្យ​និង​ធ្វើ​តេស្ដ​​ឈាមដឹង​ថា​មាន​ជំងឺ​គ្រុន​ចាញ់​ឡើង​រហូត​ដល់​៣ខ្វែង​​ ហើយ​ក៏​បញ្ជូន​បន្តទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​​ខេត្ត​ បន្ទាប់​ពីគ្រូ​ពេទ្យ​​គ្លីនិក​​ឯកជន​​មួយ​ប្រាប់ថា​ លទ្ធ​ផល​តេស្ដ​ឈាមរបស់​នាង​​កើត​ជំងឺ​គ្រុនឈាម​ក៏​សម្រាក​​ព្យាបាល​នៅទីនោះអស់​រយៈ​ពេល​១០ ថ្ងៃតែមិនធូរសោះ។

 ប្រភពពី​ឪ​ពុក​ម្ដាយ​កុមារី​បាន​​ឱ្យដឹង​ថា​កុមារីឈឺគ្រុនចាញ់​ឈ្មោះ​​ហ៊ុយ​ កែវ​មន្នីរ័ត្ន អាយុ​៦ឆ្នាំ មានឪពុក​ឈ្មោះ​ទូច​ ពោ អាយុ​៤៤ឆ្នាំ​ ជា​មេ​ភូមិ​រង ម្ដាយ​ឈ្មោះ​ស្វាយ​ ជីម អាយុ​៤៦ឆ្នាំ មានទី​លំនៅ​ភូមិ​ភ្នំដំបង សង្កាត់​អូរ​តាវ៉ៅ​ ក្រុង​ប៉ៃ​លិន។

ខេត្តបន្ទាយមានជ័យ​ ៖ អ្នកទោស​ស្ត្រី​ចំនួន​៥​នាក់​ដែល​មានកូន​ជាប់​នឹង​ខ្លួន​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លើក​លែង​ទោស​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ និង​ធ្វើ​ពិធី​ដោះ​លែង​នៅ​រសៀល​ថ្ងៃ​ទី​១២​ មេ​សា ២០១៥ ​នៅ​ព​ន្ធា​គារ​

ខេត្តសៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​៩​រោច ខែចេត្រ ឆ្នាំមមី ឆស័ក ព​.​ស​២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី ១២ ​មេ​សា ២០១៥ ព្រឹក​មិ​ញ​នេះ នៅ​មុខ​ប្រាសាទអង្គរវត្ត មាន​រៀបចំ​ធ្វើ​ពិធីបួងសួង ​សុំ​​​សេចក្តីសុខ​សប្បាយពី​ម្ចាស់​ទឹក​ម្ចាស់​ដី និងបារមីអ្នក​គង់​ប្រថាប់​

គេហ​ទំព័រ​កោះ​សន្តិ​ភាព​សូម​ជូន​ដំណឹង​ដល់​អតិថិ​ជន និង​ប្រជា​ពល​រដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឱ្យ​បាន​ជ្រាប​ថា អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ចូល​​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ ឆ្នាំ​មមែ សប្តស័ក ពុទ្ធសករាជ ២៥៥៩

ខេត្តព្រះសីហនុ ៖ លោកយាយ គឹ​ម មុំ ដែល​មាន​អាយុ​១០៤​ឆ្នាំ​ឈាន​ចូល​១០៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ជា​ស្ត្រី​មេម៉ាយ​រស់នៅ​ជាមួយ​កូនស្រី​

Copyright © 2010 Koh Santepheap Daily, All rights reserved.
Email: info@kspg.co | Online Advertise: ads@kspg.co | Phone: 023 987 118
Hosted by