ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cellcard ផ្តល់ជូន​នូវ​រង្វាន់​​ដ៏ពិសេស​​សម្រាប់​អតិថិជន​ គឺទឹកប្រាក់​​១​លាន​​រៀល​ក្នុង​មួយខែ​ពេញ​មួយជីវិត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Cellcard ​ដែលជាបណ្តាញ​​ទូរស័ព្ទ​ចល័ត​​​ដ៏ធំ​​ជាងគេ​នៅ​ក្នុងប្រទេសកម្ពុជានឹង​ផ្តល់ ​​​ជូន​នូវ​​​រង្វាន់ដ៏​ពិសេស​​​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​រង្វាន់​​ឈ្នះ​ទឹកប្រាក់​១​លាន​រៀល ​ក្នុង​មួយ​ខែ​ពេញ​មួយ​​ជីវិត​​របស់​អតិថិជន ។ ​រង្វាន់​នេះ​នឹង​ផ្តល់​​​ជូន​អតិថិជន​​​​ចំនួន​​៤​រូប ដែល​បានប្រើប្រាស់​​​ប្រព័ន្ធ​​ទូរស័ព្ទ​​ចល័ត​ Cellcard ​​ហើយការ​ចាប់​រង្វាន់នេះ នឹងធ្វើឡើង​​នៅ​ក្នុង​​ខែ​មិថុនា ​២០១៣​ គឺ​មួយសបា្តហ៍​ចាប់​ម្តង និងមួយ​ដង​យក​អតិថិជនម្នាក់ សរុបគឺ​ជ្រើស​រើស​យក​៤នាក់​ក្នុង​កម្ម​វិធី​នេះ ។

​លោក Ian Waston ​នាយកប្រតិបត្តិ​​ក្រុមហ៊ុន Cellcard ​បាន​មានប្រសាសន៍​​ក្នុង​កិច្ច​សម្ភាសន៍​ កាលពី​រសៀល​ថ្ងៃទី​៤ មិថុនា ​២០១៣ ឱ្យ​ដឹងថា ក្រុមហ៊ុន​បានអនុវត្ត​​នូវ​កម្ម​វិធិ​ពិសេសៗ​​ជាច្រើន​​រួច​មកហើយ​​​ សម្រាប់​អតិថិជន​​ដូច​ជា​ការ​ផ្តល់​រង្វាន់​​​​១​ម៉ឺន​​​ដុល្លារ​ក្នុង​ មួយថ្ងៃ ​និងការ​ផ្តល់​​ជូន​រថយន្ត​​​ជាដើម ។ ​ហើយ​ដោយ​សារ​ការផ្តល់​នូវ​រង្វាន់​​ជា​ច្រើ​ន​នេះ​ហើយ​ ទើប​ក្រុមហ៊ុន​​ចង់​ផ្តល់​​​នូវ​រង្វាន់​​ដែលមាន​រយៈ​ពេល​​វែង​ផងដែរ​ សម្រាប់អតិថិជន ៕