រាជធានីភ្នំពេញ ៖ នៅហាងលក់ទូរស័ព្ទសៀង លីន ផ្លូវព្រះសីហនុខាងលិចពេទ្យចិន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ មិថុនា ២០១៣ នេះ បានរៀបចំធ្វើសន្និសីទកាសែតស្តីពី Samsung Galaxy Grand អាចប្រើជាភាសាខ្មែរបានរួមជាមួយភាសាបរទេសជាច្រើននៅអាស៊ី និងអឺរ៉ុប ដោយមានការចូលរួមពីលោកវ៉ាត ឡាំផេង នាយកសាខាក្រុមហ៊ុន Samsung អេឡិចត្រូនិកប្រចាំកម្ពុជា-ថៃ។
លោកវ៉ាត ឡាំផេង បានបញ្ជាក់ថា ការបង្កើតឱ្យមានជាភាសាខ្មែរនេះ គឺដើម្បីលើកកម្ពស់ភាសាខ្មែរ ក៏ដូចជាភាពងាយស្រួលក្នុងការប្រើប្រាស់ឧបករណ៍ទំនើបជាភាសាជាតិ ៕
ចែករំលែកព័តមាននេះ