រាជធានីភ្នំពេញ៖រថយន្តកុងតឺន័រមួយគ្រឿង ក្រោយពីប៉ះកង់ដែលបែកធ្លាយរួចហើយបានបើកបត់ដើម្បីបន្តដំណើរតែចៃដន្យខណៈកំពុងបត់ទទឹងផ្លូវរថយន្តបានរលត់ បញ្ឆេះមិនឆេះសោះ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់នៅលើកំណាត់ផ្លូវជាតិលេខ៥។
ហេតុការណ៍បង្កឱ្យមានការកកស្ទះចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៣០ ឧសភា ២០១៣ នៅចំនុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ហើយបច្ចប្បន្នខាងក្រុមហ៊ុនកំពុងរកដំណោះស្រាយ៕



ចែករំលែកព័តមាននេះ