ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហ៊ុន សែន​ ប្រកាសថា ​នឹងមានបាតុកម្ម​នៅទូទំាងប្រទេស​ប្រឆាំង​ លោក កឹម សុខា​

13 ឆ្នាំ មុន

ថ្លែងជាសាធារណៈ​ពីខេត្តកំពង់ចាម​ ក្នុងពិធីបញ្ចុះខណ្ឌសីមា​ព្រះវិហារវត្តមង្គលវង្ស​ ស្ថិតក្នុងភូមិ​កណ្តាល ​ឃុំគរ ​ស្រុកត្បូងឃ្មុំ ​នាព្រឹកថ្ងៃទី៣០ ​ឧសភា ២០១៣នេះ​​សម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បានប្រកាសថា ​នឹងមានបាតុកម្មកើតឡើងនៅ​ទូទំាងប្រទេស​នាពេលខាងមុខ ប្រឆាំងនឹ​ងលោក កឹម សុខា ដែលនិយាយថា គុកទួល​ស្លែង​ជាកន្លែង​សិប្បនិម្មិត ។

សម្តេចបានប​ញ្ជាក់ទៀតថា ​បាតុកម្មនេះរង់ចំាតែស្នូ​រជួងរបស់ ​លោក ជុំ មី ​និង លោក ប៊ូ ម៉េង ​អតីតជនរងគ្រោះនៅគុកទួលស្លែងតែប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ​សម្តេច​តេជោ ​ក៏បានអំពាវនាវកុំឲ្យ​មានអំពើហិង្សា​កើតឡើងនៅក្នុង​បាតុកម្មប្រឆាំងនឹងលោកកឹម សុខានេះ ។

គួរបញ្ជាក់ថា​ លោក ជុំ មី និង​ លោក ប៊ូ ម៉េង ​កាលពីថ្ងៃទី២៥ ឧសភា ​ចុងសបា្តហ៏មុន ​ធ្លាប់បានប្រកាសឲ្យ​ លោក កឹម សុខា ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សូម​ទោស​​​ជនរងគ្រោះ និងព្រលឹងជន​រងគ្រោះទំាងអស់ ​ដែលធ្លាប់ជាប់គុក​នៅគុកទួលស្លែង​ ចំពោះអ្វីដែលលោក កឹម សុខា បាននិយាយថា គុកទួលស្លែង​ជាកន្លែងធ្វើ​ទារុណកម្ម និង ​សម្លាប់មនុស្សសិប្បនិម្មិតនោះ ​។

កាលពីព្រឹកថ្ងៃទី២៩​ ឧសភា ​លោក កឹម សុខា ​បានបា្រប់អ្នកកាសែតថា ​លោកមិនសូមទោសទេ ​ហើយក៏បានបដិសេធថាលោកមិនបាននិយាយដូច្នេះដែរ ៕