ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​ផ្សៃ​ស្មាន​មិន​ដល់ ចាក់​ និង​អារ.ក​សម្លា.ប់​ប្រពន្ធ​ រួច​ដាក់​ច្រវាក់​ខ្លួន​ឯង​ចោទ​ថា​ចោរ​ប្លន់​រំលោ.ភ​សម្លា.ប់​

10 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ស្ត្រី​ម្នាក់​បាន​ត្រូវ​ប្តី​កំណាច​ចាក់​ចំនួន​៣​កាំ​បិត​ និង​អារ​.ក​សម្លា.ប់​យ៉ាង​ព្រៃ​ផ្សៃ​ ហើយ​ចាប់​សម្រាត​ឱ្យ​អាក្រាត​ និង​ស្រាត​ខោ​អាវ​ខ្លួន​ឯង​ឱ្យ​នៅ​អាក្រាត​​ដែរ​ រួច​យក​ច្រវាក់​ចាក់​សោ​​ដៃ​ជាប់​ទៅ​នឹង​ជើង​គ្រែ​ ក្បែរ​សព​ប្រពន្ធ​ដែល​មើល​ទៅ​គួរ​ឱ្យ​សង្វេគ​ ។ ការ​រៀប​ចំ​ខាង​លើ​នេះ​ ក្នុង​ចេត​នា​គេច​ពី​ទោស​កំហុស​ ហើយ​បាន​ឆ្លើយ​ថា​ ចោរ​ប្លន់​រំលោ.ភ​រួច​សម្លា.ប់​ប្រពន្ធ​របស់​ខ្លួន​ ។

ខេត្ត​ស្វាយ​រៀង​ ៖ ស្ត្រី​ម្នាក់​បាន​ត្រូវ​ប្តី​កំណាច​ចាក់​ចំនួន​៣​កាំ​បិត​ និង​អារ​.ក​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ ហើយ​ចាប់​សម្រាត​ឱ្យ​អាក្រាត​ និង​ស្រាត​ខោ​អាវ​ខ្លួន​ឯង​ឱ្យ​នៅ​អាក្រាត​​ដែរ​ រួច​យក​ច្រវាក់​ចាក់​សោ​​ដៃ​ជាប់​ទៅ​នឹង​ជើង​គ្រែ​ ក្បែរ​សព​ប្រពន្ធ​ដែល​មើល​ទៅ​គួរ​ឱ្យ​សង្វេគ​ ។ ការ​រៀប​ចំ​ខាង​លើ​នេះ​ ក្នុង​ចេត​នា​គេច​ពី​ទោស​កំហុស​ ហើយ​បាន​ឆ្លើយ​ថា​ ចោរ​ប្លន់​រំលោភ​រួច​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ ។

ទាក់​ទិន​នឹង​ហេតុ​ការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​ ត្រូវ​បាន​មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ឧសភា​ នៅ​ភូមិ​ស្រម៉​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​​រោទ៍ ។ ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ ណោ​ ស្រី​មុំ​ អាយុ​២៤​ឆ្នាំ​ រី​ឯ​ប្តី​កំណាច​រូប​នេះ​ឈ្មោះ​ ឆោម​ សុខា​ អាយុ​២៦​ឆ្នាំ​ មាន​មុខ​របរ​ជួស​ជុល​ម៉ូតូ​នៅ​ក្នុង​ភូមិ​ ។ មន្ត្រី​សមត្ថ​កិច្ច​បាន​កត់​សម្គាល់​ថា​ ប្តី​ប្រពន្ធ​១​គូ​នេះ​ស្រឡាញ់​គ្នា​ណាស់​ មិន​ដែល​មាន​រឿង​រឱស្ឋាន​នឹង​គ្នា​នោះ​ទេ​ ហើយ​ពួក​គេ​​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​​ឆោម​ ម៉េត​ ហៅ​ជែម​ អាយុ​៣​ឆ្នាំ​ ។

បើ​តាម​លោក​យាយ​ ពិន​ សារឿន​ អាយុ​៦៥​ឆ្នាំ​ ​ជា​ជីដូន​ខាង​ស្ត្រី​រង​គ្រោះ​ មាន​ប្រសាសន៍​ថា​ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៨​ ឧសភា​ ចៅ​ប្រុស​នេះ​បាន​យក​ត្រី​កន្លះ​គី​ឡូ​ក្រាម​ឱ្យ​គាត់​ ហើយ​នៅ​វេលា​ម៉ោង​៧​យប់​បាន​ដើរ​ទៅ​លេង​ផ្ទះ​ឪពុក​ក្មេក​ឈ្មោះ​ នង​ ញូង​ រហូត​ដល់​ម៉ោង​៨​យប់​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​និយាយ​ប្រាប់​ឪពុក​ក្មេក​ថា​ ខ្លួន​បាត់​មេ៉​មូ​រី​ចម្រៀង​ លុះ​ក្រោយ​មក​ក៏​ស្រាប់​តែ​កើត​ហេតុ​អកុ​សល​នេះ​ឡើង​ ។ ប្រជា​ពល​រដ្ឋ​ជិត​ខាង​​និយាយ​ថា​ ពួក​គាត់​ក៏​មិន​នឹក​ស្មាន​ដល់​ថា​ ប្តី​ប្រពន្ធ​ដែល​ស្រឡាញ់​គ្នា​ចាក់​ទឹក​មិន​លេច​នេះ​ ដាច់​ចិត្ត​លើក​ដៃ​ចាក់​ប្រពន្ធ​ រួច​អារ​.ក​សម្លាប់​​ដូច្នេះ​សោះ​ ព្រោះ​បុរស​ជា​ប្តី​ស្លូត​មិន​ដែល​ឈ្លោះ​គ្នា​​ប្តី​ប្រពន្ធ​ ឬ​ក៏​បង្ក​ហេតុ​ប៉ះ​ពាល់​ដល់​អ្នក​ជិត​ខាង​ឡើយ​ ។

ប្រភព​ព័ត៌​មាន​ពី​អ្នក​ភូមិ​និយាយ​ថា​ កាល​ពី​ថ្ងៃ​ទី​២៧​ ឧសភា​ ឪពុក​បង្កើត​របស់​បុរស​ជា​ប្តី​បាន​បូម​ស្រះ​ចាប់​ត្រី​ និង​ចាប់​បាន​​​កន្ធាយ​១​ក្បាល​យក​ទៅ​​ធ្វើ​ម្ហូប​ក្លែម​ផឹក​ស៊ី​​​ផង​ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​២៨​ ឧសភា​ ក៏​ឮ​ថា​ប្តី​បាត់​​មេ៉មូ​រី​បទ​ចម្រៀង​ និង​មាន​ការ​ទាស់​ស​ម្តី​គ្នា​បន្តិច​បន្តួច​ជាមួយ​ប្រពន្ធ​ ។ នៅ​ល្ងាច​នោះ​ដែរ​ប្តី​ក៏​យក​ត្រី​ទៅ​ឱ្យ​ជី​ដូន​ខាង​ប្រពន្ធ​ រួច​ដើរ​ទៅ​លេង​ផ្ទះ​ឪពុក​ក្មេក​ ហើយ​រហូត​ដល់​​ម៉ោង​ប្រមាណ​ជា​៩​យប់​ ក៏​ស្ងាត់​ពុំ​មាន​ឮ​​សូរ​ឈ្លោះ​ប្រកែក​គ្នា​អ្វី​ទេ​ ស្រាប់​តែ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩​ ឧសភា​ ក៏​បាន​​សំឡេង​​ប្តី​ស្ត្រី​រង​គ្រោះ​​ស្រែក​ហៅ​ឱ្យ​ជួយ​ ។​ ពេល​អ្នក​ភូមិ​ទៅ​ដល់​​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​លើ​គ្រែ​ រី​ឯ​បុរស​ជា​ប្តី​ជាប់​ច្រវាក់​ដៃ​ចាក់​ជាប់​នឹង​ជើង​គ្រែ​ ចំណែក​កូន​ប្រុស​អាយុ​៣​ឆ្នាំ​ប្រឡាក់​សុទ្ធ​តែ​ឈាម​ ។ អ្នក​ភូមិ​​និយាយ​ថា​ ពេល​សាក​សួរ​ទាំង​ស្លុត​ចិត្ត​ ខណៈ​ឃើញ​ហេតុ​ការណ៍​បែប​នេះ​ ត្រូវ​បាន​បុរស​ជា​ប្តី​ប្រាប់​ថា​ ចោរ​ប្លន់​ពី​យប់​​បាន​រំលោភ​ប្រពន្ធ​រួច​អារ​.ក​សម្លាប់​ចោល​ទៀត​ ទើប​មាន​ការ​ប្តឹង​សមត្ថ​កិច្ច​ភ្លាម​ៗ​ ។

ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ពិនិត្យ​​សព​ស្ត្រី​រង​គ្រោះ​ឃើញ​មាន​ស្នាម​របួស​​បំពង់​ក​២​កាំ​បិត​ អារ​ផ្តាច់​បំពង់​ក​​ ចាក់​ក្រោម​ក្លៀក​១​កាំ​បិត​ និង​ស្នាម​របួស​ចាប់​កាំ​បិត​រយះ​ប្រអប់​ដៃ​ ស្លាប់​ទាំង​អាក្រាត​កាយ​ ។ មន្ត្រី​សមត្ថ​កិច្ច​ផ្នែក​បច្ចេក​ទេស​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ ពុំ​មែន​ជា​អំពើ​ប្លន់​រំលោភ​សម្លាប់​​ទេ​ គឺ​បុរស​ជា​ប្តី​ជា​អ្នក​ធ្វើ​ឃាត​ប្រពន្ធ​ខ្លួន​ឯង​ ។ បើ​តាម​ការ​ពិនិត្យ​ភស្តុ​តាង​ គឺ​បុរស​ជា​ប្តី​ចាក់​សោ​ច្រវាក់​ដៃ​ភ្ជាប់​ទៅ​នឹង​ជើង​គ្រែ​ខ្លួន​ឯង​ ឯ​រាង​កាយ​​គ្មាន​របួស​ស្នាម​បន្តិ​ច​សោះ​ តែ​អ្វី​ដែល​គួរ​ឱ្យ​ហួស​ចិត្ត​គឺ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​សុទ្ធ​តែ​ស្រាត​អាក្រាត​កាយ​​ដែល​នេះ​គ្រាន់​តែ​ជា​ល្បិច​របស់​បុរស​ជា​ប្តី​ប្រឌិត​ឡើង​ ដើម្បី​បិទ​បាំង​អំពើ​​របស់​ខ្លួន​ ។

អ្វី​ដែល​គួរ​ឱ្យ​​កត់​សម្គាល់​គឺ​ ពេល​ចាប់​ខ្លួន​​ទៅ​សាក​សួរ​ ស្រាប់​តែ​បុរស​ជា​ប្តី​នេះ​ធ្វើ​ជា​ឆ្កួត​​សរសៃ​ប្រសាទ​ និយាយ​លែង​ដឹង​ខុស​ត្រូវ​ និង​យំ​សោក​ស្រណោះ​ជីវិត​ប្រពន្ធ​គួរ​ឱ្យ​សង្វេគ​ ។ ទោះ​បី​ជា​យ៉ាង​ណា​ សមត្ថ​កិច្ច​បាន​កសាង​សំ​ណុំ​រឿង​បញ្ជូន​បុរស​ជា​ប្តី​ទៅ​សា​លា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​ ​រីឯ​​សព​ស្ត្រី​រង​គ្រោះ​ប្រគល់​ឱ្យ​ក្រុម​​គ្រួសារ​​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕