រាជធានីភ្នំពេញ ៖ កម្មវិធីអាណាចក្រតារាឆ្នាំ២០១៣នេះ មានពានសរុបទាំងអស់ចំនួន៣៣ ដោយបានចែកចេញជា៣ផ្នែកផ្សេងៗគ្នារួមមានផ្នែកទូរទស្សន៍ផ្នែកភាពយន្ត និងផ្នែកតន្ត្រី ។ ប៉ុន្តែពានទាំង៣៣នោះ ត្រូវបានបែងចែកជា៣ប្រភេទទៀត គឺពានទេពកោសល្យ ពានមហាជន (ពានប្រជាប្រិយភាព) និងពានកិត្តិយស ។
កញ្ញាសួន ពលិកា ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងមិត្តអ្នកអានបានប្រាប់លំអិតពីភាពខុសគ្នានៃពានទាំង៣ប្រភេទនេះថា ពានទេពកោសល្យត្រូវផ្តល់ជូនដោយគណៈកម្មការជំនាញៗចំនួន១២រូប មកពីអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធមានជាអាទិ៍ មន្ត្រីក្រសួងព័ត៌មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹទ្ធសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន Sabay ។ ពាននេះមានចំនួន១៨ ក្នុងនោះផ្តល់ជូនផ្នែកទូរទស្សន៍ចំនួន៥ ផ្នែកភាពយន្តចំនួន៦ និង៧ពានផ្សេងទៀតសម្រាប់ផ្នែកតន្ត្រី ។
ចំណែកពានប្រជាប្រិយភាពវិញ ប្រធានផ្នែកទំនាក់ទំនងដដែលបានបន្តថា សរុបមានចំនួន៤ពាន ដែលកើតចេញពីការសម្រេចចិត្ត ក៏ដូចជាបោះឆ្នោតដោយមហាជនមួយរយភាគរយ តាមពីរបៀបផ្សេងគ្នា ។ ទី១-បោះឆ្នោតតាមការផ្ញើសា (SMS) និងទី២- បោះឆ្នោតតាមអនឡាញ គឺនៅលើគេហទំព័រ anachakdara.com ផ្ទាល់ ៕
ចែករំលែកព័តមាននេះ