ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែកម៉ោង៩ ​គណបក្សសង្រ្គោះជាតិ​ នឹងធ្វើសន្និសីទកាសែត​ស្តីពីប្រសាសន៏​លោក កឹម សុខា ​ដែលថាគុកទួលស្លែង​ជាកន្លែងសិប្បនិម្មិត

10 ឆ្នាំ មុន

ប្រភពពីមន្រ្តី​គណបក្សសង្គ្រោះជាតិ​បានបង្ហើបឲ្យដឹងថា ​នៅម៉ោង៩ព្រឹកថ្ងៃទី ២៩ ឧសភា ​២០១៣ ​គណបក្សសង្គ្រោះជាតិ​នឹងធ្វើសន្និសីទកាសែត​ស្តីពីប្រសាសន៏លោក កឹម សុខា ​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ​ ដែលថាគុកទួលស្លែងគ្រាន់តែ​ជាកន្លែងសិប្បនិម្មិតប៉ុណ្ណោះ ។

សន្និសីទកាសែតនេះ​ នឹងធ្វើនៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​​ ស្ថិតក្នុងខណ្ឌទួលគោក​ រាជធានីភ្នំពេញ ​ដោយមានការចូលរួមប​កស្រាយផ្ទាល់​ពីលោក កឹម សុខា ​និង

ប្រភពពីមន្រ្តី​គណបក្សសង្គ្រោះជាតិ​បានបង្ហើបឲ្យដឹងថា ​នៅម៉ោង៩ព្រឹកថ្ងៃទី ២៩ ឧសភា ​២០១៣ ​គណបក្សសង្គ្រោះជាតិ​នឹងធ្វើសន្និសីទកាសែត​ស្តីពីប្រសាសន៏លោក កឹម សុខា ​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ​ ដែលថាគុកទួលស្លែងគ្រាន់តែ​ជាកន្លែងសិប្បនិម្មិតប៉ុណ្ណោះ ។

សន្និសីទកាសែតនេះ​ នឹងធ្វើនៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​​ ស្ថិតក្នុងខណ្ឌទួលគោក​ រាជធានីភ្នំពេញ ​ដោយមានការចូលរួមប​កស្រាយផ្ទាល់​ពីលោក កឹម សុខា ​និង មន្រ្តីជាន់ខ្ពស់គណបក្ស​នេះជាច្រើនរូបទៀត ​។

គួរបញ្ជាក់ថា ​កាលពីព្រឹកថ្ងៃទី២៥ ឧសភា​ ២០១៣ ​អតីតជនរងគ្រោះ​នៅគុកទួលស្លែង ​ឬ មន្ទីរ.ស ២១ ​ក្នុងរបបខ្មែរក្រហម ០២រូប គឺលោក ជុំ មី និង ប៊ូ ម៉េង បានធ្វើ​សន្និសីទ​កាសែតប្រតិកម្ម​តបទៅនឹងការ​លើកឡើងរបស់លោក​ កឹម សុខា ដែលថា ​គុកទួលស្លែង​ជាកន្លែងធ្វើទារុណកម្ម​និងសម្លាប់មនុស្ស​សិប្បនិម្មិតតែប៉ុណ្ណោះ ។

នៅក្នុងសន្និសីតកាសែត​ជនរងគ្រោះខាងលើ ​ក៏បានទាមទារឲ្យលោក ​កឹម សុខា ​សូមទោសដោយផ្ទាល់នៅ​គុកទួលស្លែង ​ដែលមានមនុស្សស្លាប់​ប្រមាណ១ម៉ឺន៧ពាន់​នាក់ក្រោមការ​គ្រប់គ្រងអំណាច​របស់ខ្មែរក្រហម​នៅចន្លោះពីថ្ងៃទី១៧ ​មេសា ១៩៧៥ ​ដល់ថ្ងៃទី០៦ មករា ​១៩៧៩ ​។

ជាមួយគ្នានេះដែរ​ លោក ជុំ មី និង​ ប៊ូ ម៉េង ​ដែលស្ថិតក្នុងវ័យ​ប្រមាណ៨០ឆ្នាំ​ ក៏បានព្រមានធ្វើ​បាតុកម្ម​ប្រសិនបើលោក ​កឹម សុខា ​មិនសូមទោស​នៅក្នុង​រយៈពេល​មួយ​សបា្តហ៏នោះទេ ​។

កាលពីថ្ងៃទី២៧ ​ឧសភាម្សិលមិញ ​អង្គភាពព័ត៌មាន​និងប្រតិកម្មរហស័​នៃទីស្តីការគណៈរដ្ឋមន្រ្តី​ ក៏បានធ្វើការផ្សព្វផ្សាយ​នូវប្រសាសន៏​របស់លោក កឹម សុខា ខាងលើនិង ប្រសាសន៏​​លោកគង់ គំា​ ​ប្រធានគណបក្សសមរង្ស៊ី ​ដែលថា សម្តេចព្រះបរមរតនកោដ្ឋ​( សម្តេចឪនរោត្តមសីហនុ) ​ជាអ្នកបង្គាប់ឲ្យលោកសេនា​ប្រមុខ លន់ នល់ ធ្វើរដ្ឋ​ប្រហារទម្លាក់​ព្រះអង្គនោះផងដែរ ។

លើសពីនេះទៀត​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​កាលពីព្រឹកថ្ងៃទី២៧​ឧសភាផងដែរ ​ក៏បានអំពាវនាវដល់តំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា​ និង ហ៊្វុនស៊ិនប៉ិច រៀបចំសេចក្តី​ស្នើច្បាប់មួយ​ដាក់ជូនរដ្ឋសភាពិនិត្យសម្រេច ​ដើម្បីដាក់ទោសទណ្ឌចំពោះ​អ្នកដែលនិយាយថា ​កម្ពុជា គ្មានរបបប្រល័យពូជសាសន៏នោះ ៕