ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ទំនិញ​បើក​បុកម៉ូតូ​កង់​បី​របស់​បុរស​ពិការ​ម្នាក់​កិន​បាក់​កង់​ម្ខាង​រង​របួស​ធ្ងន់​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ បុរស​ពិការ​ជើង​ទាំង​ពីរ​ម្នាក់​បើក​បរ​ម៉ូតូ​វ៉េវ​ ពណ៌​ស​ កែច្នៃ​ធ្វើ​ជា​​ម៉ូតូកង់​បី​​ ត្រូវ​រថ​យន្ត​ទ្រុង​ដឹក​ទំនិញ​មិន​ចាំ​ម៉ាក​ បាន​បើក​ទៅ​បុក​បាក់​កង់​ម៉ូតូ​មួយ​ចំហៀង​ ធ្វើ​ឱ្យ​ជន​រង​គ្រោះខ្ទាត​ចេញ​ពី​ម៉ូតូ​រង​របួស​ធ្ងន់​ ចំណែក​រថ​យន្ត​បង្ក​បើក​រត់​គេច​បាត់​ស្រមោល​ ។ គ្រោះ​ថ្នាក់​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧​ និង​​ ៣០​នាទី​យប់​ ថ្ងៃទី​២៦​ ឧសភា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ។

ប្រភព័ត៌មាន​ពីសមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ រថ​យន្ត​បង្ក​ដឹក​ទំនិញ​បើក​ពី​លិច​ទៅ​កើត​ ទៅ​បុក​ម៉ូតូ​កង់​បី​កែ​ច្នៃ​ ដែល​បើក​បរ​ដោយ​បុរស​ពិការ​ជើង​ទាំង​ពីរ​ ខណៈដែល​បើក​ពី​កើត​ទៅ​លិច​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​ ដោយ​កិន​កង់​មួយ​ចំហៀង​បាក់​ខ្ទេច​ និង​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ខ្ទាត​ចេញ​ពី​ម៉ូតូ​រង​របួស​ធ្ងន់​ ចំណែក​រថ​យន្ត​បង្ក​បើក​រត់​គេច​បាត់​ ។

ជន​រង​គ្រោះ​​ឈ្មោះ​ យឹម​ សុខុម​ ភេទ​ប្រុស​​ អាយុ​​ ៣០​ឆ្នាំ​ ពិការ​ជើង​ទាំង​ពីរ​ ត្រូវ​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា​ គាត់​ទើប​នឹង​ត្រលប់​មក​ពី​ផ្សារ​ទំនើប​ទៅ​ទិញ​ឥវ៉ាន់​ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ខាង​លើ​ក៏​ត្រូវ​រថ​យន្ត​ដឹក​ទំនិញ​បើកបុក​តែ​ម្តង​ ។ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ចំណែក​ម៉ូតូ​កែ​ច្នៃត្រូវ​ក្រុម​គ្រួ​សារ​សុំ​យក​ទៅរក្សា​ទុក​វិញ​ ដោយ​សារ​រថ​យន្ត​បង្ក​រត់​បាត់ទៅ​​ហើយ​ ៕ ​